ភ្នំពេញក្រោនបិទបញ្ចប់ការប្រកួតក្នុងដីសម្រាប់រដូវកាលនេះដោយយកឈ្នះវេស្ទើន ៣-១

ភ្នំពេញ៖ ក្រុមជើងឯក ៦សម័យកាលភ្នំពេញក្រោនបានឡើងមកឈរនៅចំណាត់ថ្នាក់លេខ៤ ជាបណ្តោះអាសន្នបន្ទាប់ពីបានយកឈ្នះលើក្រុមវេស្ទើនក្នុងលទ្ធផល ៣-១ កាលពីយប់មិញរួចមក។ ជំនួបនេះក៏ជាការប្រកួតក្នុងដីចុងក្រោយរបស់ក្លឹបភ្នំពេញក្រោនសម្រាប់រដូវកាលឆ្នាំ២០១៦ នៃលីគកំពូលកម្ពុជា ឬ មិត្តហ្វូនខេមបូឌានលីគ ខណៈដែលក្លឹបជើងឯកឆ្នាំចាស់នេះក៏នឹងត្រូវបញ្ចប់ការប្រកួតទាំងអស់មុនគេផងដែរដើម្បីទុកឱកាសឱ្យសមាជិកក្រុមដែលជាក្រុមថ្នាលយុវជននោះមានពេលវេលាគ្រប់គ្រាន់ដើម្បីអាចហ្វឹកហាត់ និងចូលរួមជាមួយក្រុម U-19 ជម្រើសជាតិសម្រាប់ការប្រកួត AFF U-19 Championship 2016 ដែលនឹងប្រព្រឹត្តទៅនៅប្រទេសវៀតណាមនាខែកញ្ញាខាងមុខនេះ។

_MG_4145

នៅក្នុងការប្រកួតល្ងាចមិញ ក្រោមការដឹកនាំរបស់លោក សែម សំណាង គឺបានកែប្រែលទ្ធផលជួបគ្នាកាលពីជើងទី១ ជាមួយក្រុមវេស្ទើនហើយ បន្ទាប់ពីយកឈ្នះក្នុងទឹកដី RSN ដោយលទ្ធផល ៣-១ ។ គ្រាប់បាល់ជ័យជម្នះរបស់ម្ចាស់ផ្ទះភ្នំពេញក្រោនគឺរកបានដោយកីឡាករ កែវ សុផេង នៅនាទី១៥ និងកីឡាករ Kim Myong Woo រកបាន ២គ្រាប់ម្នាក់ឯង នៅនាទី៦១ និងនាទីទី៦៨។ ចំណែក ១គ្រាប់របស់វេស្ទើន គឺធ្វើសម្រេចដោយកីឡាករ រុន រ៉ាឌី ។

_MG_4205

ចំពោះជ័យជម្នះនេះ បានធ្វើឲ្យអតីតក្រុមជើងឯក ៦សម័យកាលភ្នំពេញក្រោន ឡើងមកឈរចំណាត់ថ្នាក់លេខ៤ ជាបណ្ដោះអាសន្ននិងមាន ២៥ពិន្ទុ បន្ទាប់ពីឆ្លងកាត់ ១៦ប្រកួតឈ្នះ៧ ស្មើ៤ និងចាញ់៥ ប៉ុន្ដែភ្នំពេញក្រោន នៅសល់ ២ប្រកួតទៀតដើម្បីស្វែងរកពិន្ទុបន្ថែម ។ ដោយឡែកក្រុមវេស្ទើនវិញ គឺនៅសល់ ៣ប្រកួតក្នុងដៃ ប៉ុន្ដែក្រុមនេះគ្រាន់តែត្រូវការឈ្នះដើម្បីគេចឲ្យផុតបីបាតតារាងប៉ុណ្ណោះ៕

_MG_4288

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ