MotoGP: កីឡាករ Andrea Lannone ឈ្នះជើងឯក AustrianGP

កាប្រកួត MotoGP 2016 ដែលជារដូវកាលទី ៦៨ នោះបានឈានមកដល់ការប្រកួតជុំទី ១០ ហើយ។ ការប្រកួតជុំនេះគឺជាការប្រកួត Austrian Grand Prix ដែលធ្វើឡើងនៅទីលានប្រណាំង Red Bull Ring។ 

នៅក្នុងការប្រកួតដ៏ស្វិតស្វែងនេះកីឡាករ Andrea Lannone របស់ក្រុម Ducati បានឈ្នះជើងឯកក្នុងការប្រកួត Austrian Grand Prix ដែលជួយឲ្យក្រុម Ducati ឈ្នះជើងឯកជាលើកដំបូងតាំងពីឆ្នាំ ២០១០មក។

ទោះបីជាកីឡាករ Iannone ចាប់ផ្តើមការប្រកួតមកចាញ់ប្រៀបកីឡាករ Andrea Dovizioso ដែលជាមិត្តរួមក្រុមក៏ដោយតែនៅទីបញ្ចប់កីឡាកររូបនេះធ្វើបានល្អជាងហើយទទួលបានជ័យជម្នះតែម្តង។

ក្រោយការប្រកួតនេះបានបញ្ចប់នៅក្នុងតារាងពិន្ទុសរុបកីឡាករ Marc Marquez នៅតែបន្តនាំមុខគេជាមួយនឹង ១៨១ ពិន្ទុ ខណៈកីឡាករ Jorge Lorenzo នៅលេខ ២ មាន ១៣៨ ពិន្ទុ។ ខាងក្រោមជាលទ្ធផលក្រោយការប្រកួត Austrian Grand Prix ២០១៦ និងតារាងពិន្ទុសរុបក្រោយការប្រកួតជុំទី ១០ ផងដែរ៕

13903154_10154717766650769_4684044259877321685_n

13902819_10154717766805769_1749415378950325322_n

អត្ថបទ៖ រិទ្ធី

រូបភាព៖ MotoGP 2016

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ