Rio Olympics 2016: កីឡាករ Jason Kenny ឈ្នះមេដាយមាសទី ៦ នៅអូឡាំពិក 

កីឡាករ Jason Kenny បានស្មើជាមួយនឹងកំណត់ត្រារបស់ Sir Chris Hoy ក្នុងការឈ្នះមេដាយមាស ៦ គ្រឿង នីក្នុងការប្រកួតអូឡាំពិក។

កីឡាករវ័យ ២៨ ឆ្នាំរូបនេះឈ្នះក្នុងវិញ្ញសារ keirin ដោយត្រូវចាប់ផ្តើមជាថ្មីរហូតដល់ទៅ ២ ដងក្នុងការប្រកួតដោយសារតែបញ្ហា infringements។

កីឡាករ Kenny ឈ្នះមេដាយសរុបចំនួន ៧គ្រឿង ដោយនៅក្នុងការប្រកួតអូឡាំពិកនាទីក្រុង ប៉េកាំង ២០០៨ កីឡាកររូបនេះឈ្នះមេដាយប្រាក់។

ការឈ្នះរបស់កីឡាកររូបនេះមានន័យថាក្រុមជិះកង់របស់ចក្រភអង់គ្លេស ឈ្នះមេដាមាស ៦ គ្រឿង ប្រាក់ ៤ គ្រឿង និងសំរឹទ្ធមួយនៅ velodrome។

គួរបញ្ជាក់ផងដែរថា ក្នុងការប្រកួតនេះកីឡាករ Kenny ត្រូវបានគូដណ្តឹងកីឡាការីនី Laura Trott ដែលឈ្នះមេដាយមាសក្នុងការប្រកួត omnium ហើយក្លាយជាកីឡាការីនីអង់គ្លេសដំបូងដេលឈ្នះមេដាយមាស ៤ គ្រឿងនៅអូឡាំពិក លើកទឹកចិត្តផងដែរ៕

Screen Shot 2016-08-17 at 2.32.19 PM

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ