ក្លឹប West Ham មិនអាចបន្ថែមចំនួនអ្នកទស្សនាក្នុងការប្រកួតនៅកីឡដ្ឋានថ្មីខ្លួនបាននោះទេ

ក្លឹប West Ham មិនអាចបន្ថែមចំនួនអ្នកទស្សនាឡើងដល់ ៦ ម៉ឺននាក់នោះទេក្នុងការប្រកួតក្នុងដីដំបូងរបស់ខ្លួននៃលីកកំពូលអង់គ្លេស ឬ Premier League នៅកីឡដ្ឋានថ្មីនោះទេ។

ក្រុមរបស់លោក Slaven Bilic នឹងត្រូវជួបប្រកួតជាមួយក្លឹប Bournemouth នាថ្ងៃអាទិត្យនេះ ហើយសង្ឃឹមថាខ្លួននឹងអាចលេងនៅមុខអ្នកគាំទ្រ ៦ ម៉ឺន នាក់។

ប៉ុន្តែបើតាមការពិភាក្សាជាមួយនឹងក្រុមប្រឹក្សាសុវត្ថិភាពទីក្រុង ឡុង (London Stadium Safety Advisory Group) ក្រុមប្រឹក្សារ Newham បានកំណត់ចំនួនអ្នកទស្សនាត្រឹមតែ ៥៧,០០០ នាក់ បន្ទាប់ពីអ្នកទស្សនាជាច្រើនក្រោកឈយូរក្នុងការប្រកួត ២ ប្រកួតដំបូងនៅក្នុងកីឡដ្ឋានថ្មីដែលសម្រាប់តែអង្គុយនេះ។

ក្លឹប West Ham បានបញ្ជក់ថាកាតកំណត់ចំនួនត្រឹម ៥៧,០០០ នាក់ នេះគឺមិនប៉ះពាល់ដល់អ្នកគាំទ្រដែលបានទិញសំបុត្រមុន ឬ អ្នកគាំទ្រក្រុមគូរប្រកួតនោះទេ។ ក្លឹប West Ham ក៏បានបន្ថែមថា ការឈនៅក្នុងការប្រកួតគឺមានផលប៉ះពាល់ដល់អ្នកគាំទ្រជាច្រើនផ្សេងទៀតជាពិសេសម្រាប់ក្មេងៗ និងអ្នកគាំទ្រដែលពិការ។ សម្រាប់ការឈនេះក្លឹបនឹងពិនិត្យនៅក្នុងការប្រកួតនាពេលអនាគតបន្ថែមទៀត មុននឹងពួកគេសម្រេចបន្ថែមចំនួនអ្នកទស្សនាដល់ ៦ ម៉ឺននាក់។

ក្នុងនោះផងដែរ ក្លឹប West Ham នឹងគោរពតាមការសម្រេចចិត្តរបស់ LSSAG និង Newham Council ព្រមទាំងធ្វើការជាមួយពួកគេ និងអ្នកគាំទ្រ ដើម្បីយើងអាចឈានដល់ការផ្ទុកអ្នកទស្សនាបានដល់ ៦ ម៉ឺននាពេលអនាគត៕

Europa League, The Olympic Stadium. West Ham v Domzale 04/08/16: Picture; Kevin Quigley/Daily Mail

374D5E9800000578-3743932-image-a-1_1471377230711

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Dailymail

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ