Rio Olympics 2016: កីឡាករ Giles Scott ឈ្នះមេដាយមាសទី ៥ វិញ្ញសារ Finn ឲ្យចក្រភពអង់គ្លេស

កីឡាករ Giles Scott ឈ្នះមេដាយមាសក្នុងវិញ្ញសារ sailing’s Finn ជួយឲ្យក្រុមចក្រភពអង់គ្លេសឈ្នះមេដាយទី ៥ ក្នុងការប្រកួតនេះ។

ក្រោយឈ្នះមេដាយមាសកីឡាកររូបនេះបានប្រាប់ថា៖ “ខ្ញុំពិតជារីករាយខ្លាំងណាស់។ ខ្ញុំមិនដឹងថាត្រូវបកស្រាយអារម្មណ៍នេះបែបណានោះទេ។ អ្វីដែលយើងខំប្រឹងប្រែងជាយូរណាស់មកហើយត្រូវបានបង្ហាញក្នុងរយៈពេលមួយសប្តាហ៍នេះ។ ”

 

ជោគជ័យរបស់កីឡាករ Scott មានន័យថាបច្ចុប្បន្នក្រុមចក្រភពអង់គ្លេសទទួលបានមេដាយមាសរហូតដល់ ១៩ គ្រឿង ក្នុងការប្រកួតអូឡាំពិក នាទីក្រុង Rio 2016 នេះហើយកីឡាកររូបនេះនឹងចូលរួមក្នុងការប្រកួត Ainslie’s 2017 America’s Cup ផងដែរ៕

Screen Shot 2016-08-17 at 10.42.37 AM

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ