លីគកំពូលកម្ពុជា៖ ភ្នំពេញក្រោន ប៉ះវេស្ទើន ខណៈ ណាហ្គា ប៉ះប៉ូលីសម៉ោង ៦ល្ងាចនេះ

ភ្នំពេញ៖ សម្រាប់កម្មវិធីប្រកួតជើងឯកពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ នាល្ងាថ្ងៃទី១៧ ខែសីហានេះ គឺមាន ២គូ ក្នុងនោះភ្នំពេញក្រោនត្រូវបើកទ្វាកីឡដ្ឋាន RSN ដើម្បីទទួលក្រុមបាតតារាងវេស្ទើន និងក្រុមណាហ្គាវើល ត្រូវប្រកួតជាមួយក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលីស) នៅលើទីលានពហុកីឡដ្ឋានជាតិ នាវេលាម៉ោង ៦ល្ងាចនេះដូចគ្នា ។

13576760_1760316824205818_1448254708146788906_o

នេះជាការប្រកួតក្នុងទឹកដីចុងក្រោយរបស់ក្រុមភ្នំពេញក្រោន ក្នុងចំណោម ៣ប្រកួតដែលនៅសល់ ។ កាលពីជើងទី១ ភ្នំពេញក្រោន និងវេស្ទើនបានប្រកួតស្មើគ្នា ២-២ តែគ្រូបង្វឹកក្រុមភ្នំពេញក្រោនពេលនោះ មិនមែនលោក សែម សំណាង នោះទេ ។ ដូច្នេះជំនួបជើងទី២ ល្ងាចនេះអ្នកគាំទ្រភាគច្រើនរំពឹងថា ភ្នំពេញក្រោននឹងរកបាន ៣ពិន្ទុពេញ ក្រោមការដឹកនាំរបស់លោក សែម សំណាង ។ ពេលនេះភ្នំពេញក្រោន កំពុងឈរលេខ៦ និងមាន ២២ពិន្ទុ ក្រោយប្រកួត ១៥លើកឈ្នះ៦ ស្មើ៤ និងចាញ់៥ ។

13996036_1778360432401457_1478542419819819050_o

ប៉ុន្ដែសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសម្រួលកម្មវិធីប្រកួតនៅសល់របស់ភ្នំពេញក្រោន ឲ្យចប់មុនគេដើម្បីសម្រួលដល់យុវជនភ្នំពេញក្រោនភាគច្រើន មានពេលវេលាគ្រប់គ្រាន់ហ្វឹកហាត់ក្នុងក្រុមយុវជន U-19 កម្ពុជាដើម្បីត្រៀមប្រកួតជើងឯក AFF U-19 Championship 2016 នៅវៀតណាមខែក្រោយ ។

13592755_1762528040651363_2073483486196514587_n

ដោយឡែកក្រុមណាហ្គាវើល និងក្រុមប៉ូលិសវិញ នឹងត្រូវជួបសងសឹកគ្នាជាថ្មី បន្ទាប់ពីក្រុមណាហ្គាវើល យកឈ្នះ ២-១ កាលពីជើងទី១ ប៉ុន្ដែមុនជួបគ្នាលោក មាស ចាន់ណា ធ្លាប់បានលើកឡើងថា ក្រុមប៉ូលីសឥលូវមានការប្រែប្រួលច្រើន ដូច្នេះលោកមិនអាចធ្វេសប្រហែសបានឡើយ ។ តែទោះជាយ៉ាងណាលោកត្រូវការឈ្នះ ២ប្រកួតចុងក្រោយដាច់ខាតដើម្បីបន្ដឈរចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីអស់ឱកាសប្រជែងតំណែងជើងឯក ។

13996188_1778355359068631_3232443362525291791_o

បច្ចុប្បន្នក្រុមណាហ្គាវើល កំពុងឈរចំណាត់ថ្នាក់លេខ៣ និងមាន ៣១ពិន្ទុ បន្ទាប់ពីប្រកួត ១៦លើកឈ្នះ៩ ស្មើ៤ និងចាញ់៣ ហើយតាមពីក្រោយដោយក្រុមព្រះខ័នរាជស្វាយរៀង ដែលមាន ២៥ពិន្ទុ ប៉ុន្ដែទើបប្រកួតបាន ១៥លើកឈ្នះ៨ ស្មើ១ និងចាញ់៦ ។ ចំណែកក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ គឺបានគេចផុតពីបាតតារាងមកឈរលេខ៧បន្ទាប់ពីមានការផ្លាស់ប្ដូរទម្រង់លេងបានល្អនៅជើងទី២ ៕

13962940_1778369022400598_4023243435865640695_o

 

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ