ចូវ សុធារ៉ា ឈ្នះកីឡាការិនីវៀតណាមដោយស្វ័យប្រវត្តិមុនជួបជើងខ្លាំងកូឡុំប៊ីយប់នេះ

រីយ៉ូ៖ កីឡាការិនីបោកចំបាប់ជម្រើសជាតិរបស់កម្ពុជា ចូវ សុធារ៉ា បានឈ្នះកីឡាការិនីមកពីប្រទេសវៀតណាមដោយស្វ័យប្រវត្តិនៅពេលធ្វើការថ្លឹងទម្ងន់ និងចាប់ឆ្នោតត្រៀមប្រកួតកាលពីយប់ម្សិលមិញនេះ (ម៉ោងនៅកម្ពុជា) ។ នេះបើតាមការបញ្ជាក់ពីឯកឧត្តមវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដែលជានាយបេសកកម្មដឹកនាំប្រតិភូកីឡាកម្ពុជានៅក្នុងព្រឹត្តិការណ៍អូឡាំពិកពិភពលោកនោះ។ ឯកឧត្តមបានបន្ថែមថា អត្តពលិកនៃប្រទេសទាំង២ ដែលបានធ្លាក់ដោយស្វ័យប្រវត្តិនោះគឺ ដោយសារតែពួកគេទាំងពីរមានទម្ងន់លើស ចូវ សុធារ៉ា ៥ខាំ (០,៥០ គីឡូ) ទើបគណៈកម្មការរៀបចំការប្រកួតកីឡាចំបាប់សម្រេចឱ្យធ្លាក់ដោយមិនចាំបាច់ប្រកួតឡើយ។

14030717_927989840638993_1143284722_n

ជាមួយគ្នានេះដែរ លោកក៏បានបន្ថែមថា៖ «ចូវ សុធារ៉ា បានថ្លឹងទម្ងន់ រួចរាល់អស់ហើយ ដោយចាប់ឆ្នោតប៉ះកីឡាការិនីចំបាប់ នៃប្រទេសកូឡុំប៊ី ក្នុងវគ្គជម្រុះដំបូងនាម៉ោង ១០:០០ ព្រឹក (ម៉ោងនៅប្រេសុីល) ត្រូវនឹងម៉ោង ៨:០០យប់នៅកម្ពុជា។ នៅក្នុងព្រឹត្តិការណ៍នេះមានកីឡាការិនី ២០ ប្រទេសចូលរួមប៉ុន្តែត្រូវ disqualified (ធ្លាក់ដោយស្វ័យប្រវត្តិ) ពីរប្រទេស។ ដូច្នះ ការប្រកួតកីឡាចំបាប់ផ្នែកនារី ទម្ងន់ ៤៨គីឡូក្រាម សល់តែ ១៨ប្រទេសប៉ុណ្ណោះរួមទាំងកម្ពុជាផង»។

IMG_9026

សូមបញ្ជាក់ថា នាវេលាម៉ោង ៨ យប់នេះកីឡាការិនី ចំបាប់ចូវ សុធារ៉ា នឹងត្រូវធ្វើការប្រកួតដំបូងរបស់ខ្លួនក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅ នៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល ខណៈដែលកីឡាការិនីនៃប្រទេសកូឡុំប៊ី Castillo Hildalgo Carolina មិនមានប្រវត្តិធ្លាប់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាធំណាមួយឡើយ។ ឯកឧត្តមវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានរាយការណ៍ពីទីក្រុងរីយ៉ូមកថា៖ «ចំពោះកីឡាការិនីកូឡុំប៊ី និង កីឡាការិនី ចូវ សុធារ៉ា របស់កម្ពុជានេះ គឺមានប្រវត្តិប្រកួតស្រដៀងគ្នាដោយអ្នកទាំងពីរមិនធ្លាប់ឈ្នះមេដាយក្នុងការប្រកួតកីឡាធំកម្រិតសកលលោកឡើយ ជាពិសេសកីឡាអូឡាំពិកនេះតែម្ដង ប៉ុន្តែមានភាពខុសគ្នាត្រង់ថា កីឡាការិនីកូឡុំប៊ីគេជាប់ដោយស្វ័យប្រវត្តិដោយមិនចាំបាច់ប្រកួតធ្វើតេស្តសមត្ថភាពមកចូលរួមប្រកួតកីឡាអូឡាំពិកនេះ ឯចូវ សុធារ៉ា វិញគឺទទួលបានត្រឹមសិទ្ធិអនុគ្រោះតែប៉ុណ្ណោះ»។

13908900_1055687834518577_5327749809925933509_o

ទោះបីយ៉ាងណា ឯកឧត្តម មិនទាន់ហ៊ាននិយាយថាសមត្ថភាពរបស់កីឡាការិនីរបស់កូឡុំប៊ីស្ថិតក្នុងកម្រិតណានោះទេ តែសម្រាប់ចូវសុធារ៉ា នាងនឹងខិតខំប្រឹងប្រែងឱ្យបានល្អក្នុងការប្រកួតនាយប់នេះ។ជាមួយគ្នានេះដែរ គ្រូបង្វឹករបស់កីឡាការិនីកម្ពុជា លោកធិន វិចិត្រ បានឱ្យដឹងថា៖ «សម្រាប់ការជួបប្រកួតជាមួយនឹងកីឡាការិនីកូឡុំប៊ីនេះ គឺលោកមិនទាន់ហ៊ាននិយាយថាចូវ សុធារ៉ា មានសង្ឃឹមអាចឈ្នះនោះទេ បើទោះបីគូប្រកួតរបស់ខ្លួនមិនដែលមានប្រវត្តិឈ្នះមេដាយអ្វីដូចកម្ពុជាក៏ដោយ។» លោកបានបន្តថា៖ «ការប្រកួតកីឡាអូឡាំពិកនេះ ជាព្រឹត្តិការណ៍ដ៍ធំក្នុងវិស័យកីឡា ដូច្នះគឺមានអត្តពលិកគ្រប់ប្រទេសដែលលំដាប់កំពូលៗខាងកីឡាចំបាប់មកចូលរួមប្រកួតប្រជែងដណ្ដើមយកមេដាយ ហើយយើងក៏ដឹងខ្លួនថាផ្នែកកីឡាចំបាប់កម្ពុជានៅមានកម្រិតតែយើងនឹងព្យាយាមធ្វើវាឱ្យបានល្អ»៕

107141945

អត្ថបទ៖ ជីង ឡុង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ