Rio Olympics 2016: កីឡាករ Derek Drouin ឈ្នះមេដាយមាសវិញ្ញសារលត់កម្ពស់

កីឡាករចក្រភពអង់គ្លេស មេដាយសំរឹទ្ធ ២០១២ Robbie Grabarz ខកខានឱកាសក្នុងការឈ្នះមេដាយក្នុងការប្រកួតអូឡាំពិក វិញ្ញសារ លត់កម្ពស់ ខណៈកីឡាករសញ្ជាតិ កាណាដា Derek Drouin ឈ្នះមេដាយមាស។ កីឡាករ វ័យ ២៦ ឆ្នាំរូបនេះឈ្នះមេដាយមាសក្នុងកម្ពស់ ២.៣៨ ម៉ែត្រ។

កីឡាករ Grabarz វ័យ ២៨ ឆ្នាំធ្វើបានសម្រេចនៅកម្ពស់ ២.៣៣ ម៉ែត្រ ប៉ុន្តែការធ្វើមិនបានសម្រេចរបស់កីឡាកររូបនេះនៅកម្ពស់ ២.២៥ ម៉ែត្រមានន័យថាកីឡាកររូបនេះបានត្រឹមលេខ ៤ ប៉ុណ្ណោះ។

កីឡាករ Mutaz Essa Barshim ដែលទទួលបានមេដាយសំរឹទ្ធជាមួយនឹងកីឡាករ Grabarz និង Drouin នាទីក្រុង ឡុង នោះធ្វើបានសម្រេចនៅកម្ពស់ ២.៣៦ ដើម្បីឈ្នះមេដាយប្រាក់ ខណៈកីឡាករ Bohdan Bondarenko របស់អ៊ុយក្រែន ក្នុងការទទួលបានមេដាយសំរឹទ្ធ ក្រោយធ្វើបាន ២.៣៣ ម៉ែត្រ៕

_90814831_gettyimages-590501390

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ