Stefan Henze: គ្រូ canoe slalom អាល្លឺម៉ង់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍

គ្រូ canoe slalom សញ្ជាតិ អាល្លឺម៉ង់ លោក Stefan Henze បានទទួលមរណៈភាពនៅក្នុងគ្រោះថ្នាក់ចរាចរណ៍នៅជិតនឹងសួនអូឡាំពិក នាទីក្រុង Rio។

កីឡាករមេដាយប្រាក់អូឡាំពិក ២០០៤ វ័យ ៣៥ ទទួលរងរបួសក្បាលនៅពេលតាក់ស៊ីដែលរូបលោកនឹងមិត្តរួមក្រុមបានបើកទៅបុកនឹងរនាំងថ្ម។

គណៈកម្មាធិការអូឡាំពិកអាល្លឺម៉ង់ (DOSB) បាននិយាយថាលោក Henze បានស្លាប់ដោយសារតែរបួសនោះហើយក្រុមគ្រួសារក៏មានវត្តមាននៅទីនោះផងដែរ។

លោកប្រធានគណៈកម្មាធិការអូឡាំពិកអាល្លឺម៉ង់ Alfons Hormann បានប្រាប់ថា៖ “គ្មានពាក្យអ្វីនឹងថ្លែងនោះទេនៅអ្វីដែលយើងទទួលពេលនេះគឺជាព័ត៌មានដ៏អាក្រក់មួយសម្រាប់ក្រុម។”

គណៈកម្មាធិការអូឡាំពិកអាល្លឺម៉ង់ (DOSB) នឹងធ្វើពិធីបុណ្យនៅភូមិអូឡាំពិក ព្រមទាំងបានសុំការអនុញ្ញាតិគណៈកម្មាធិការអូឡាំពិកអន្តរជាតិដើម្បីបង្ហូតទង់ជាតិប្រទេស អាល្លឺម៉ង់ ពាក់កណ្តាលផងដែរ។

គួរបញ្ជាក់ផងដែរថាមិត្តរួមកីឡាករ Christian Kaeding ទទួលរងរបួស្រាលប៉ុណ្ណោះហើយត្រូវបានអនុញ្ញតិឲ្យចេញពីមន្ទីរពេទ្យហើយ៕

Screen Shot 2016-08-16 at 8.10.58 PM

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ