ប្រធានសហព័ន្ធប្រដាល់៖ អាជ្ញាកណ្តាល-ចៅក្រមដែលបំពេញការងារមិនល្អក្រោយចប់វគ្គសិក្សានឹងត្រូវទទួលការព្រមាន

ភ្នំពេញ៖ នៅក្នុងវគ្គបំប៉នអាជ្ញាកណ្ដាល-ចៅក្រមប្រដាល់ដែលបានចាប់ផ្ដើមកាលពីថ្ងៃទី១៥ ខែសីហាម្សិលម៉ិញនោះបានប្រព្រឹត្តទៅដោយរលូន ខណៈដែលឯកឧត្តមឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់បានបន្តតាមដានមើលការសិក្សាជាប់ជាប្រចាំ ។ ជាមួយនឹងការត្រួតពិនិត្យដោយប្រយ័ត្នប្រយែងលើបញ្ជីវត្តមាននោះឯកឧត្តមបានព្រមានថា ការសិក្សាមិនមែនមកបិទភ្នែកស្ដាប់ដោយមិនដឹងគេឧទ្ទេសនាមពីអ្វីនោះឡើយ ដូច្នេះត្រូវតែកត់ត្រានូវអ្វីដែលសំខាន់សម្រាប់ការងាររបស់ខ្លួនឯង ។

photo_2016-08-16_13-35-05

គួរបញ្ជាក់ថា អ្វីដែលលំបាកនោះគឺការប្រើប្រាស់ពាក្យពេចន៍សុីជម្រៅរបស់វាគ្មិនក្នុងពេលឧទ្ទេសនាមស្របពេលដែលអាជ្ញាកណ្ដាល-ចៅក្រមខ្លះមិនសូវជាទទួលបានការសិក្សាបានជ្រៅជ្រះនោះឡើយជាហេតុធ្វើឱ្យពួកគេមានការលំបាកក្នុងការសិក្សាឈ្វេងយល់អំពីពាក្យបច្ចេកទេសទាំងនោះ។ យ៉ាងណាក៏ដោយ ឯកឧត្តម តែម ម៉ឺន បានទទួលស្គាល់ថានេះជារឿងលំបាកបន្តិចមែនប៉ុន្តែភាសាបច្ចេកទេសវាមានចរិតជាសាកលដែលគេងាយនឹងយល់គ្រាន់តែអ្នកពុំធ្លាប់ឆ្លងវគ្គគេជួបការលំបាកខ្លះៗតែប៉ុណ្ណោះ ដូច្នេះគេត្រូវតែប្រឹងប្រែងអភិវឌ្ឍន៍ខ្លួនបន្ថែមទៀតបើគេចង់ក្លាយជាអាជ្ញាកណ្ដាល ឬ ចៅក្រមដែលមានសមត្ថភាពនោះ៕

photo_2016-08-15_10-00-47 [800x600]

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ