EPL: លទ្ធផល និងតារាងពិន្ទុសរុបសប្តាហ៍ទី ១

ការប្រកួត Premier League រដូវកាលថ្មីនេះគឺជារដូវកាលទី ២៥ ហើយ តាំងពីចាប់ផ្តើមបង្កើតឡើងតាំងពីឆ្នាំ ១៩៩២។ ការប្រកួតនឹងចាប់ផ្តើមនៅថ្ងៃទី ១៣ សីហា ២០១៦ និងគ្រោងទាំងបញ្ចបនៅថ្ងៃទី ២១ ឧសភា ២០១៧។ សម្រាប់រដូវកាលនេះក្លឹប Leicester City ជាក្លឹបការពារដំណែងជើងឯក ខណៈក្លឹប Burnley, Middlesbrough និង Hull City ជាក្រុមដែលទើបឡើងមកលីកកំពូលវិញនៅរដូវកាលថ្មីនេះ។

សម្រាប់ការប្រកួតសប្តាហ៍ទី⁣⁣⁣១ ក្លឹបការពារដំណែងជើងឯកលីកកំពូលនៃប្រទេស អង់គ្លេស Leicester ចាប់ផ្តើមការប្រកួត Premier League រដូវកាលថ្មីដោយចាញ់ក្លឹបដែលទើបឡើងមកពីលីកទី ១ របស់អង់គ្លេស Hull ក្នុងលទ្ធផល ២-១។ ចំណែកឯការប្រកួតមួយទៀតរវាងក្លឹប បិសាចក្រហម Manchester United ជាមួយក្លឹប Bournemouth នោះក្លឹប Manchester United  ក្រោមការដឹកនឫរបស់លោក⁣⁣ Jose Mourinho បានឈ្នះប្រកួតដំបូងនារដូវកាលថ្មីដោយលទ្ធផល ៣-១។

រីឯក្លឹប Arsenal ចាញ់ក្រុមភ្ញៀវក្លឹប Liverpool ក្នុងការប្រកួតដេលមានគ្រាប់បាល់កើតឡើង ៧ គ្រាប់ក្នុងលទ្ធផល ៤-៣ ខណៈក្លឹបតោខៀវ Chelsea ឈ្នះក្រុម West Ham ក្នុងលទ្ធផល ២-១ ក្នុងការប្រកួតកាលពីយប់មិញផងដែរ។ ខាងក្រោមជាលទ្ធផល និងតារាងពិន្ទុក្រោយការប្រកួតសប្តាហ៍ទី ១ បានបញ្ចប់៕

week-1

EPL 1

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ