Rio Olympics 2016: កីឡាការីនី Shaunae Miller ឈ្នះមេដាយមាសវិញ្ញសាររត់ ៤០០ ម៉ែត្រ

កីឡាការីនី Shaunae Miller របស់ប្រទេស បាហាម៉ា ឈ្នះមេដាយមាសក្នុងវិញ្ញសាររត់ ៤០០ ម៉ែត្រផ្នែកនារី ក្នុងការប្រកួតអូឡាំពិក នាទីក្រុង Rio។

នៅក្នុងការប្រកួតដ៏រំភើបមួយនេះកីឡាការីនី Miller ទាក់ជើងខ្លួនឯងដួលស្របពេលដែលឆ្លងផុតខ្សែបន្ទាត់ដើម្បីយកឈ្នះលើកីឡាការីនីជើងឯកពិភពលោក Allyson Felix ដើម្បីឈ្នះក្នុងថេរវេលា ៤៩.៤៤ វិនាទី។

កីឡាការីនី Felix ដែលជាជើងឯកមេដាយមាសអូឡាំពិក ៤ ដង បានត្រឹមទទួលមេដាយប្រាក់ដោយបញ្ចប់ក្នុងថេរវេលា ៤៩.៥១ វិនាទីខណៈកីឡាការីនី ហ្សាម៉ាអ៊ីក Shericka Jackson ឈ្នះមេដាយសំរឹទ្ធ។

គួរបញ្ជាក់ផងដែរថាកីឡាការីនីចក្រភពអង់គ្លេស Christine Ohuruogu ដែលឈ្នះមេដាយមាសនៅអូឡាំពិក ឆ្នាំ ២០០៨ និង ប្រាក់ ២០១២ មិនបានចូលដល់ជុំផ្តាច់ព្រ័ត្រនោះទេ៕

_90801569_shaunnae_miller_wins

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ