Thai League: លទ្ធផល និងតារាងពិន្ទុសរុបសប្តាហ៍ទី ២៧

ការប្រកួតពានរង្វាន់លីកកំពូលនៃប្រទេសថៃ ឬ Toyota Thai League សប្តាហ៍ទី ២៧ ហើយ សម្រាប់ការប្រកួតនៅសប្តាហ៍នេះ ក្លឹប Chonburi រកបានជ័យជម្នះលើក្លឹប Ratchaburi Mitrphol ខណៈក្នុងការប្រកួតដ៏តឹងតែងរវាងក្លឹប Sisaket និង ក្លឹប Bangkok glass នោះបញ្ចប់ទៅក្នុងលទ្ធផល ៣-៣។

ចំណែកឯក្លឹបដែលកំពុងឈនៅកំពូលតារាងពិន្ទុសរុប Muanthong United ដែលជួបប្រកួតជាមួយក្លឹប Suphanburi នោះលទ្ធផលចុងក្រោយគឺក្លឹប Muangthong United យកឈ្នះក្នុងលទ្ធផល ១ -០ ដោយកីឡាករ Adisak នៅនាទីទី ៤៧។

រីឯក្លឹបដែលកំពុងឈនៅលេខ ២ Bangkok United វិញក៏បានយកឈ្នះលើក្លឹប Navy FC ក្នុងលទ្ធផល ៣-១ ផងដែរ។ ចំណែកឯលទ្ធផលផ្សេងទៀត ក្លឹប Sukhothai បានយកឈ្នះលើក្លឹប Army United ក្នុងលទ្ធផល ១-០ ស្របពេលដែលក្លឹប Buriram United បានត្រឹមស្មើគ្នាជាមួយក្លឹប⁣⁣⁣ Osotspa Samutprakan ក្នុងលទ្ធផល ១-១។ ខាងក្រោមជាលទ្ធផល និងតារាងពិន្ទុសរុបក្រោយការប្រកួតសប្តាហ៍ទី ២៧៕

13887009_1619829001642061_1379600756543048037_n 13925085_1620175971607364_5452520375207147608_n 14035002_1620176394940655_3987853416870677025_n

ត្ថបទ៖ រិទ្ធី

ប្រភព៖ Toyota Thai League

មតិយោបល់

Sponsor

អត្ថបទថ្មីៗ