EPL: ក្លឹប​ Chelsea ឈ្នះក្លឹប West Ham ក្នុងការប្រកួតយប់មិញ

ការប្រកួត Premier League សប្តាហ៍ទី១ ដែលនៅសល់មួយគូររវាងក្លឹប Chelsea ជាមួយក្លឹប West Ham នោះបានបញ្ចប់ទៅដោយម្ចាស់ផ្ទះយកឈ្នះក្នុងលទ្ធផល ២-១ ជាមួយនឹងគ្រាប់បាល់ស៊ុតចុងម៉ោងរបស់កីឡាករ Diego Costa។

ការប្រកួតរវាងក្រុមគឺពិតជាស្វិតស្វែងដោយក្រុមទាំងពីរសុទ្ធតែមានប្រព័ទ្ធរឹងមាំដោយធ្វើឲ្យគូរប្រកួតពិបាកក្នុងការគ្រាប់បាល់។ គ្រាប់បាល់ដំបូងនៅក្នុងការប្រកួតនវកើតឡើងនៅនាទីទី ៤៧ ដោយការស៊ុតបាល់ពិន័យ ១១ ម៉ែត្ររបស់កីឡាករ Eden Hazard។ ក្រោយមកក្លឹប West Ham វាយបកមកវិញដើម្បីរកគ្រាប់បាល់តាមស្មើលុះដល់នាទីទី ៧៧ កីឡាករ Collins ក៏ធ្វើបានសម្រេចជួយឲ្យក្រុមទាំងពីរស្មើគ្នា ១-១។ ការប្រកួតកាន់តែមានភាពតឹងតែនខណៈដែលក្រុមសុទ្ធតែចង់បានជ័យជម្នះដំបូងក្នុងការប្រកួតបើកឆាកនេះ តែក្លឹប Chelsea ជាក្រុមដែលមានសំណាងជាងដោយការប្រកួតក្នុងម៉ោងធម្មតាសល់តែ ១ នាទីប៉ុណ្ណោះ ពោលគឺនៅនាទីទី ៨៩ កីឡាករ Diego Costa ស៊ុតបាល់ជាង ២០ ម៉ែត្រជួយឲ្យក្លឹបតោខៀវ ក្រោមការដឹកនាំថ្មីរបស់លោក Antonio Conte ទទួលបានជួមជម្នះក្នុងសប្តាហ៍ដំបូងនេះ៕

13938171_1405243476166730_4962363881639819902_o

13962910_1405243459500065_3165589272986214323_o

13962982_1405243262833418_941106079376936993_o

ខាងក្រោមជាតារាងពិន្ទុក្រោយការប្រកួតសប្តាហ៍ទី ១ បានបញ្ចប់៖

EPL 1

អត្ថបទ៖ រិទ្ធី

រូបភាព៖ Chelsea & Premier League

មតិយោបល់

Sponsor

អត្ថបទថ្មីៗ