កីឡាករ Lukas Podolski​ ប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិ

ខ្សែប្រយុទ្ធក្រុមជម្រើសជាតិអាល្លឺម៉ង់ កីឡាករ Lukas Podolski បានប្រកាសចូលនីវត្តន៍ពីការលេងក្រុមជម្រើសជាតិហើយ។

កីឡាករវ័យ ៣១ ឆ្នាំរូបនេះបានជួយឲ្យក្រុមជម្រើសជាតិឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក World Cup 2014 ហើយរកបាន ៤៨ គ្រាប់ក្នុងការបង្ហាញខ្លួន ១២៩ ប្រកួត។

ការលេងក្នុងជំនួបជាមួយក្រុម ស្លួវ៉ាគី ដោយយកឈ្នះក្នុងលទ្ធផល ៣-០ នោះគឹជាប្រកួតចុងក្រោយរបស់កីឡាករ Podolski ឲ្យក្រុមជម្រើសជាតិអាល្លឺម៉ង់។

គួរបញ្ជាក់ផងដែរថា អតីតកីឡាករក្លឹប FC Koln, Bayern Munich និង Arsenal ឥលូវនេះលេងឲ្យក្លឹប Galatasaray បានប្រាប់អ្នកគាំទ្រអាល្លឺម៉ង់ថា៖ “នេះពិតជាអស្ចារ្យ ពិតជាល្អ ព្រមទាំងជាមោទកភាពចំពោះរូបខ្ញុំដេលបានលេងឲ្យក្រុមជម្រើសជាតិ៕”

Screen Shot 2016-08-15 at 8.39.22 PM

podolski

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ