Rio Olympics 2016: កីឡាករ Jason Kenny ឈ្នះមេដាយមាសឲ្យចក្រភពអង់គ្លេស 

កីឡាករចក្រភពអង់គ្លេស Jason Kenny បានឈ្នះមេដាយមាសទី៥ របស់ខ្លួនបន្ទាប់ពីយកឈ្នះលើមិត្តរួមជាតិកីឡាករ Callum Skinner ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ men’s sprint នាទីក្រុង Rio 2016។

កីឡាករ Kenny ដែលជាជើងឯកនៅទីក្រុង ឡុង២០១២ បានយកឈ្នះក្នុងការប្រកួត ២ ដំបូងដើម្បីឈ្នះមេដាមាស។ ក្រោយឈ្នះមេដាយមាសកីឡាកររូបនេះបាននិយាយថា៖ “នេះពិតជាពិសេស ពិសេសមែន។ នៅពេលដែលយើងឈ្នះមានន័យថាក្រុមរបស់យើងឈ្នះដូចគ្នា។”

រីឯកីឡាករ រុស្សី Denis Dmitriev បានយកឈ្នះលើកីឡាករ អូស្រ្តាលី  Matthew Glaetzer ដើម្បីឈ្នះមេដាយសំរឹទ្ធ។

គួរបញ្ជាក់ផងដែរថា៖ បច្ចុប្បន្ននេះកីឡាករ Kenny ឈ្នះមេដាយមាសស្មើជាមួយនឹង Sir Steve Redgrave និងកីឡាករជិះកង់ Sir Bradley Wiggins។ ហើយមានតែ Sir Chris Hoy ដែលជាកីឡាករជិះកង់ប៉ុណ្ណោះដែលឈ្នះមេដាយមាសច្រើនកីឡាករ Kenny តែកីឡាករវ័យ ២៨ ឆ្នាំរូបនេះអាចនឹងធ្វើបានស្មើកំណត់ត្រារបស់ Sir Chris Hoy នៅពេលដែលកីឡាករនេះប្រកួតនៅ keirin នៅថ្ងៃនេះ៕

Screen Shot 2016-08-15 at 7.56.55 PM

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ