ទោះបរាជ័យប៉ុន្តែ លី ណារី មិនបោះបង់ការប្រកួតខណៈអត្តពលិកជាង ២០ រូបផ្សេងទៀតចុះចាញ់កណ្តាលទី

រីយ៉ូ៖ អត្តពលិករត់ប្រណាំងកម្ពុជា លី ណារី ដែលបានប្រឹងប្រែងប្រកួតអស់ពីលទ្ធភាពនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅ នៅប្រទេសប្រេស៊ីលកាលពីយប់មិញក្នុងវិញ្ញាសាររត់ម៉ារ៉ាតុង ៤២ គីឡូម៉ែត្រនោះ បានបង្ហាញនូវការតស៊ូមួយរហូតទទួលបានការកោតសរសើរពីសំណាក់កីឡាការិនីបរទេសដទៃៗទៀត បើទោះបីជាកីឡាការិនីកម្ពុជារូបនេះបានរត់មកដល់ទីចុងក្រោយគេក៏ពិតមែន ប៉ុន្តែគេមិនបានបោះបង់ចោលការប្រកួតដូចបណ្ដាអត្តពលិកជាង ២០នាក់ផ្សេងៗទៀតនោះឡើយ។

13906658_1062182123869148_508489115535137869_n

នៅទីផ្តាច់ព្រ័ត្រនៃការប្រកួតកីឡាការិនី លី ណារី ត្រូវបានអត្តពលិកនៃបណ្ដាលប្រទេសផ្សេងទៀតដែលចូលរួមប្រកួតនោះបានធ្វើការអបអរសារទរ ខណៈដែលរូបគេបានរត់មកដល់ក្នុងលេខរៀងទី ១៣៣ ក្នុងចំណោមអត្តពលិក ១៥២នាក់ និងបានប្រើថិរវេលា ៣ម៉ោង ២០នាទី និង២០វិនាទី ក្នុងវិញ្ញាសារត់ម៉ារ៉ាតុង ផ្នែកនារី ក្នុងព្រឹត្តិការណ៍អូឡាំពិកនៅទីលាន Sambódromo ទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។

13903338_1062182257202468_4544024994374090_n

បើតាមការឱ្យដឹងពី ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឱ្យដឹងថា សម្រាប់វិញ្ញាសាម៉ារ៉ាតុងដែលមានរយៈចម្ងាយ ៤២គីឡូ និង១៩៥ម៉ែត្រនោះគឺពិតជាឆ្ងាយមិនធម្មតាហើយនារីខ្មែររូបនេះបានប្រើរយៈពេល ៣ម៉ោង២០នាទី ២០វិនាទីក្រោមកំដៅថ្ងៃដ៏ក្តៅដើម្បីមកដល់ទីខណៈដែលកីឡាការិនីជាង ២០រូបផ្សេងទៀតមិនបានមកដល់ទី និងបានបោះបង់ចោលការប្រកួតតែម្តង៕

13925265_1062182487202445_7216832092102431313_n

អត្ថបទ៖ ជីង ឡុង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ