យុវជន U-19 ហ្វឹកហាត់នៅលើទីលានភ្នំពេញក្រោនមុនចម្រាញ់យក ២៣ រូបសម្រាប់ការប្រកួត AFF U-19 នៅខែក្រោយ

ភ្នំពេញ៖ កីឡាករថ្នាលយុវជនអាយុក្រោម១៩ ឆ្នាំចំនួន ៥២ រូបមកពីបណ្តាក្លឹបបាល់ទាត់អាជីពធំៗនៅកម្ពុជា រួមជាមួយយុវជនមួយចំនួនទៀតនៃសាលាបាល់ទាត់ជាតិបាទី បានធ្វើការហ្វឹកហាត់នៅលើទីលានរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោននៅក្នុងរយៈកាលនៃការប្រមូលផ្តុំដំបូងដើម្បីឈានទៅរកការចម្រាញ់រកអ្នកមានសមត្ថភាព ២៣រូបចុងក្រោយដើម្បីក្លាយជាកីឡាករក្នុងឈុតជម្រើសជាតិ U-19 ដែលនឹងត្រូវចូលរួមក្នុងព្រឹត្តិការណ៍ប្រកួត AFF U-19 Championship 2016 ដែលនឹងចាប់ផ្ដើមពីថ្ងៃទី១១ ដល់ថ្ងៃទី២៤ ខែកញ្ញាខាងមុខនៅប្រទេសវៀតណាម។

_MG_3967

នៅក្នុងថ្ងៃទី២ នៃការហ្វឹកហាត់នេះដែរ មានការចូលរួមតាមដានពីលោកគ្រូបង្វឹកក្រុមឈុតធំ Lee Tae Hoon ក៏ដូចជាគ្រូបង្វឹកជនជាតិជប៉ុនលោក Ohara Kazunori ដែលធ្លាប់បានដឹកនាំក្រុម U-19កម្ពុជាឈ្នះមេដាយមាសក្នុងការប្រកួត Mekong Goodwill Games នៅថៃ កាលពីដើមឆ្នាំកន្លងទៅផងដែរ។ សូមបញ្ជាក់ផងដែរថា ក្នុងចំណោមកីឡាករដែលបានជាប់ឈ្មោះប្រមូលផ្ដុំជុំដំបូងនេះមានយុវជនភ្នំពេញក្រោនចំនួន ២៤នាក់ ក្នុងនោះក៏មានកីឡាករទើបអាយុ ១៦ឆ្នាំផងដែរ។ ចំណែកយុវជនមកពីក្លឹបបឹងកេតអង្គរមានចំនួន ៨នាក់, ស្វាយរៀង ៨នាក់, ណាហ្គាវើល ៣នាក់, អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រុមវេស្ទើន ២នាក់ដូចគ្នា, ក្រុមស៊ីម៉ាក់ និងក្រុមក្រសួងការពារជាតិម្នាក់ដូចគ្នា រួមទាំងកីឡាករមកពីសាលាបាល់ទាត់ជាតិក៏មាន ៣នាក់ជាប់បញ្ជីឈ្មោះជម្រុះក្រុម U-19កម្ពុជានេះដែរ ។

_MG_3934

យ៉ាងណាក៏ដោយ ក្រោយពីការប្រមូលផ្តុំតេស្តសមត្ថភាពបានបញ្ចប់នឹងមានកីឡាករឆ្នើមចំនួន ២៣ រូបដែលត្រូវជាប់ឈ្មោះជាបន្តទៀតដើម្បីតំណាងប្រទេសកម្ពុជានៅក្នុងការប្រកួតពានរង្វាន់យុវជនអាយុក្រោម១៩ ឆ្នាំប្រចាំតំបន់អាសុីអាគ្នេយ៍ ឬ  AFF U-19 Championship 2016 ដោយក្រុម U-19 កម្ពុជាស្ថិតក្នុងពូលB ជាមួយថៃ ឡាវ មីយ៉ាន់ម៉ា អូស្រ្ដាលី និងឥណ្ឌូនេស៊ី ៕

_MG_3874

_MG_3905

អត្ថបទ៖ មករា

 

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ