EPL: ក្លឹប Liverpool ឈ្នះ Arsenal ខណៈ Manchester United ក៏ឈ្នះម្ចាស់ផ្ទះ Bournemouth

នៅក្នុងការប្រកួតបើកឆាកការប្រកួត Premier League រដូវកាល ២០១៦-២០១៧ កាលពីយប់មិញនេះមានការប្រកួតចំនួន ២ គូរដែលគូរទី ១ ក្លឹប Manchester United ប្រកួតជាមួយក្លឹប Bournemouth ខណៈក្លឹប Arsenal ត្រូវទទួលក្លឹប Liverpool ក្នុងការប្រកួតសប្តាហ៍ទី១។

សម្រាប់ការប្រកួតរវាងក្លឹប Arsenal នឹងក្លឹប Liverpool គឹជាការប្រកួតមួយដែលមិនធ្វើឲ្យទស្សនិកជនខកបំណងនោះទេដោយការប្រកួតនេះមានការស៊ុតបញ្ជូលទីគ្នារហូតដល់ទៅ ៧។ ការប្រកួតចាប់ផ្តើមដោយក្រុមទាំងពីរសុទ្ធតែព្យាយាមស្វែងរកគ្រាប់បាល់តែក្លឹប Arsenal ហាក់ប្រៀបជាងដោយគ្រប់គ្រងបាល់បានច្រើនជាងក្លឹប Liverpool។ ក្លឹប Arsenal មានឱកាសរកបានគ្រាប់បាល់នាំមុខដោយបាល់ពិន័យ ១១ ម៉ែត្រ តែកីឡាករ Walcott ធ្វើមិនបានសម្រេចតែក្រោយមកប៉ុន្មានវិនាទីកីឡាករ Walcott រកបានគ្រាប់បាល់បានសម្រេចជួយឲ្យក្រុមនាំមុខមុន តែមុននឹងចប់តង់ទី១ កីឡាករ Coutinho ស៊ុតបាល់ពិន័យ Free-Kick យ៉ាងល្អឥតខ្ចោះជួយឲ្យក្លឹប Liverpool តាមបានស្មើ ១-១។

ចូលដល់តង់ទី២ ក្នុងរយៈពេលតែ ២០ នាទីកីឡាករ Coutinho, Lallana និងកីឡាករ Mane រកបានម្នាក់មួយគ្រាប់ជួយឲ្យក្លឹប Liverpool នាំមុខវិញ ៤-១។ នៅនាទីទី ៦៤ កីឡាករ Oxlade-Chamberlain របស់ក្លឹប Arsenal ដែលទើបនឹងប្តូរចូលនោះរកបានមួយគ្រាប់វិញ ខណៈកីឡាករ Chambers រកបានមួយគ្រាប់ទៀតនៅនាទីទី ៧៥ ជួយក្លឹប Arsenal តាមពីក្រោយក្លឹប Liverpool ៤-៣។ ក្លឹប Arsenal បន្តវាយសម្រុកដើម្បីស្វែងរកគ្រាប់បាល់តាមស្មើតែក្លឹប Liverpool ធ្វើបានល្អក្នុងការការពារដោយចុងក្រោយក្លឹប Arsenal ចាញ់ក្លឹប Liverpool ក្នុងលទ្ធផល ៤-៣ ក្នុងការប្រកួតសប្តាហ៍ទី១នេះ។

13925776_10154134851207713_248275544439773744_o

 

ចំណែកឯការប្រកួតមួយទៀតរវាងក្លឹប បិសាចក្រហម Manchester United ជាមួយក្លឹប Bournemouth នោះក្លឹប Manchester United  ក្រោមការដឹកនឫរបស់លោក⁣⁣ Jose Mourinho បានឈ្នះប្រកួតដំបូងនារដូវកាលថ្មីដោយលទ្ធផល ៣-១។ គ្រាប់បាល់របស់ក្លឹប Manchetser United រកបានដោយកីឡាករ Mata (40′), កីឡាករ Rooney (59′) និងកីឡាករ Ibrahimovic (64′) ខណៈគ្រាប់បាល់របស់ក្លឹប Bournemouth រកបានកីឡាករ Smith (69′)។

ក្នុងនោះផងដែរគ្រាប់បាល់របស់កីឡាករ Ibrahimovic ក្នុងការប្រកួតយប់មិញនេះមានន័យកីឡាករសញ្ជាតិ ស៊ុយអែត វ័យ ៣៤ ឆ្នាំរូបនេះរកបានគ្រាប់បាល់នៅក្នុងការបង្ហាញខ្លួនដំបូងរបស់ខ្លួនក្នុងការប្រកួត Premier League, Serie A, La Liga, League 1 និងការប្រកួត Champions League ផងដែរ៕

13668726_10153965148637746_6590584655853058686_o

អត្ថបទ៖ រិទ្ធី

រូបភាព៖ Arsenal & Manchester United

មតិយោបល់

Sponsor

អត្ថបទថ្មីៗ