Rio Olympics 2016: កីឡាករ Usain Bolt ឈ្នះមេដាយមាសរត់ចម្ងាយ ១០០ ម៉ែត្រ

កីឡាករ Usain Bolt បានក្លាយជាកីឡាកររត់ចម្ងាយដំបូងគេដែលឈ្នះមេដាយមាសអូឡាំពិក វិញ្ញសារ ១០០ ម៉ែត្រ ៣ ដង ក្រោយយកឈ្នះលើកីឡាករ សញ្ជាតិ អាម៉េរិគ Justin Gatlin នៅក្នុងការប្រកួតអូឡាំពិក នាទីក្រុង Rio 2016។

កីឡាករ Bolt វ័យ ២៩ ឆ្នាំប្របានក្នុងថេរវេលា ៩.៨១ វិនាទីក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រអូឡាំពិក លើកឆ្នាំក្រោយឈ្នះនៅទីក្រុង ប៉េកាំង ២០០៨ និង ទីក្រុង ឡុង ២០១២។

កីឡាករ Gatlin ត្រូវពិន័យ ២ ដង ហើយបញ្ចប់ទៅយឺតកីឡាករ Bolt ០.០៨វិនាទី ឈ្នះមេដាយប្រាក់ ខណៈកីឡាករ កាណាដា Andre de Grasse ទទួលបានមេដាយសំរទ្ធ។

គួរបញ្ចាក់ផងដែរថា កីឡាករដែលកំពុងកាន់កំណត់ត្រាពិភពលោកនេះបានប្រកាសកាលពីខែកុម្ភៈថាខ្លួននឹងចូលនិវត្តន៍បន្ទាប់ពីការប្រកួត 2017 World Championships៕

Screen Shot 2016-08-15 at 1.49.36 PM

Screen Shot 2016-08-15 at 1.49.48 PM

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ