អាវក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា នឹងមកដល់ឆាប់ៗនេះ!

នាមុននេះបន្តិច គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានបង្ហាញនូវអាវក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា ដែលនឹងមកដល់នៅថ្ងៃទី១៨-១៩ ខែកក្កដា ឆ្នាំ២០១៥ នេះ ទាំងពណ៌ខៀវ និងក្រហម ជាមួយនឹងទំហំអាវគ្រប់ប្រភេទ (S,M,L,XL and XXL)។ ក្នុងនោះដែរ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏បានអំពាវនាវឱ្យអ្នកគាំទ្របាល់ទាត់ទាំងអស់រួសរាន់អញ្ជើញ​មកជាវដែលមានលក់នៅហាង FBT Store នៅមុខទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាតែមួយគត់។ គណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា បានដាស់តឿនដល់អ្នកមានបំណងទិញអាវ សូមប្រយ័ត្នចំពោះផលិតផលក្លែងក្លាយដែលមានលក់នៅហាងសំលៀកបំពាក់កីឡាដ៏ទៃទៀតពីព្រោះក្រុមហ៊ុន FBT មិនមានបោះដុំអាវក្រុមជម្រើសជាតិនេះឡើយ។ តោះ!​មកទស្សនាតិចមើល! ពេញចិត្តមួយណា?

20098_845410925546270_701500318186559314_n

11063719_845410932212936_2214650539575561120_n

11200900_845410928879603_5098341321802497474_n

Jill Smith 50
Eve Jackson 94

អត្ថបទ៖ បារាំង

រូបភាព៖NOCC

មតិយោបល់

Sponsor

អត្ថបទថ្មីៗ