Rio Olympics 2016: កីឡាការីនី Monica Puig ឈ្នះមេដាយមាសដំបូងឲ្យប្រទេស ព័រតូរីកូ

កីឡាការីនី Monica Puig បានយកឈ្នះលើកីឡាការីនី Angelique Kerber ក្នុងការប្រកួត ៣ sets វិញ្ញសារតេន្នីសផ្នែកនារីទោលដើម្បីឈ្នះមេដាយមាសដំបូងឲ្យប្រទេស ព័រតូរីកូ ក្នុងការប្រកួតអូឡាំពិក នាទីក្រុង Rio។

កីឡាការីនី Puig វ័យ ២២ ឆ្នាំបានយកឈ្នះកីឡាការីនីសញ្ជាតិ អាល្លឺម៉ង់ លំដាប់លេខ ២ ពិភពលោកក្នុងលទ្ធផល 6-4 4-6 6-1។

ជើងឯក Australian Open កីឡាការីនី Kerber វ័យ ២៨ ហាក់ធ្វើមិនបានល្អក្នុងការប្រកួតជាមួយកីឡាការីនីវ័យក្មេងក្នុងការប្រកួត set ចុងក្រោយ។

ចំណែកឯកីឡាការីនី Petra Kvitova សញ្ជាតិឆេក បានយកឈ្នះលើកីឡាការីនី Madison Keys ក្នុងលទ្ធផល 7-5 2-6 6-2 ដើម្បីឈ្នះមេដាយសំរឹទ្ធ៕

Screen Shot 2016-08-14 at 6.38.48 PM

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ