Rio Olympics 2016: កីឡាការីនី Elaine Thompson ឈ្នះមេដាយមាស ១០០ ម៉ែត្រ 

កីឡាការីនីសញ្ជាតិ ហ្សាម៉ាអ៊ីក Elaine Thompson ឈ្នះមេដាយមាសក្នុងវិញ្ញសាររត់ផ្នែកនារី ១០០ ម៉ែត្រ នៅក្នុងការប្រកួត អូឡាំពិកនាទីក្រុង Rio ខណៈជើងឯក ២ សម័យកីឡាការីនី Shelly-Ann Fraser-Pryce បានត្រឹមមេដាយសំរឹទ្ធ។

កីឡាការីនី Thompson វ័យ ២៤ ឆ្នាំទទួលបានមេដាយដោយធ្វើបានក្នុងថេរវេលា ១០.៧១ វិនាទី។ ចំណែកឯកីឡាការីនី Compatriot Fraser-Pryce វ័យ ២៩ ឆ្នាំដែលព្យាយាមយកឈ្នះដើម្បីក្លាយជាកីឡាការីនីដំបូងដែលឈ្នះមេដាយ ៣ នោះបានត្រឹមបញ្ចប់ទៅក្នុងថេរវេលា ១០.៨៦។

រីឯកីឡាការីនីសញ្ជាតិ អាម៉េរិគ Tori Bowie ឈ្នះមេដាយប្រាក់ក្នុងថេរចេលា ១០.៨៣។

ក្រោយឈ្នះកីឡាការីនី Thompson បាននិយាយថា៖ “នៅពេលដែលខ្ញុំឆ្លងផុតខ្សែបន្ទាត់ ហើយបានមើលខ្ញុំបានឃើញច្បាស់ពីលទ្ធផល ហើយខ្ញុំមិនដឹងថាត្រូវអបអរយ៉ាងណានោះទេ៕”

Screen Shot 2016-08-14 at 6.21.32 PM

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ