Rio 2016 Olympics: កីឡាករហែលទឹក Michael Phelps នឹងចូលនិវត្តន៍ក្រោយការប្រកួតអូឡាំពិក Rio

កីឡាករហែលទឹកសញ្ជាតិ អាម៉េរិក និងជាកីឡាករកំពុងតែកាន់កំណត់ត្រាអូឡាំពិក Michael Phelps បាននិយាយថាខ្លួនមិនមានបំណងក្នុងកាប្រកួតអូឡាំពិកផ្សេងទៀតនោះទេក្រោយការប្រកួតអូឡាំពិក នាទីក្រុង Rio 2016 នេះបញ្ចប់។

កីឡាករវ័យ ៣១ ឆ្នាំ ដែលឈ្នះមេដាយមាស ២២ បានសម្រេចចូលនិវត្តន៍ក្រោយការប្រកួតទីក្រុង ឡុង ២០១២ តែក្រោយមកក៏បានផ្លាស់ប្តូរនៅឆ្នាំ ២០១៤។

“ខ្ញុំបានធ្វើអ្វីគ្រប់បែបយ៉ាងនៅពេលដែលខ្ញុំដាក់ចិត្តធ្វើក្នុងកីឡាករ។ ខ្ញុំរីករាយនឹងការបញ្ចប់របស់ខ្ញុំ” នេះជាសម្តីរបស់កីឡាករ Michael Phelps បាននិយាយ។ កីឡាកររូបនេះបានបន្តថា៖ “គ្មានការប្រកួតផ្សេងទៀតនោះទេ គឹត្រឹមនេះ ខ្ញុំនិយាយច្រើនណាស់ពីមុន ប៉ុន្តែខ្ញុំនឹងមិនប្រកួតទៀតនោះទេ៕”

_90774864_hi034544861

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ