Rio Olympics 2016: កីឡាករ Rafael Nadal និង Marc Lopez ឈ្នះមេដាយមាសផ្នែកបុរសគូរ

កីឡាករសញ្ជាតិអេស្ប៉ាញ Rafael Nadal និងមិត្តល្អរបស់ខ្លួនកីឡាករ Marc Lopez ឈ្នះមេដាយមាសអូឡាំពិកក្នុងវិញ្ញសារវាយតេន្នីសផ្នែកបុរសជាគួនាទីក្រុង Rio ដោយយកឈ្នះលើកីឡាករ រ៉ូម៉ានា Florin Mergea និង Horia Tecau ក្នុងលទ្ធផល 6-2 3-6 6-4។

ចំណែកឯកីឡាករ Jack Sock និងកីឡាករ Steve Johnson សញ្ជាតិ អាម៉េរិគ ឈ្នះមេដាយសំរឹទ្ធ ដោយបានយកឈ្នះលើកីឡាករ Daniel Nestor និង Vasek Popisil របស់ប្រទេសកាណាដា ក្នុងលទ្ធផល 6-2 6-4។

ក្រោយឈ្នះកីឡាការជើងឯក Grand slam ១៤ សម័យរូបនេះបាននិយាយថា៖ “នេះពិតជាពិសេសដែលខ្ញុំបានចែករំលែកពេលវេលាដ៏មានន័យនេះជាមួយមិត្តរបស់ខ្ញុំ។”

គួបញ្ជាក់ផងដែរថា កីឡាករ Nadal ឈ្នះមេដាយមាសក្នុងការប្រកួតអូឡាំពិក នាទីក្រុង ប៉េកាំង ២០០៨៕

Screen Shot 2016-08-13 at 9.49.54 PM

379

1128

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ