Rio Olympics 2016: កីឡាការីនី អេត្យូពី Ayana បំបែកកំណត់ត្រាពិភពលោក ១០,០០០ ម៉ែត្រ

កីឡាការីនីសញ្ជាតិ អេត្យូពី Almaz Ayana បានបំបែកកំណ់ត្រាពិភពលោក ដើម្បីឈ្នះមេដាយមាសក្នុងការប្រកួតផ្នែក women’s 10,000m នៅក្នុងការប្រកួតអូឡាំពិក នាទីក្រុង Rio។

កីឡាការីនីវ័យ ២៤ ឆ្នាំរូបប្រណាំងជាលើកទី ២ ហើយបានបញ្ចប់ក្នុងលទ្ធផល ២៩ នាទី ១៧.៤៥ វិនាទីក្នុងវិញ្ញសារ ១០.០០០ ម៉ែត្រ។

ចំណែកកីឡាការីនី កេន យ៉ាង Vivian Cheriot ដែលទទួលបានមេដាយសំរឹទ្ធកាលពីឆ្នាំ២០១២ នោះ បញ្ចប់ទៅក្នុងចំណាត់ថ្នាក់លេខ ២ ដោយធ្វើបានក្នុងថេរវេលា ២៩ នាទី ៣២.៥៣ វិនាទី។

រីឯកីឡាការីនីការពារដំណែងជើងឯក Tirunesh Dibaba ដែលមកពី អេត្យូពី បានត្រឹមលេខ ៣ ក្នុងការប្រកួតនេះតែបានបំបែកកំណត់ត្រាខ្លួនឯងដែលធ្វើបាននៅថេរវេលា ២៩ នាទី ៤២.៥៦ វិនាទី៕

Screen Shot 2016-08-13 at 9.40.03 PM

_90769684_c35a5b81-8f5d-4f6c-ac2d-de061b276c46

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ