ព្រឹកមិញនេះ កីឡាហាប់គីដូកម្ពុជា ចូលរួមកម្មវិធី Thailand​ Prime​ Minister​ Cup នៅក្រុងប៉ាតាយ៉ា

ប៉ាតាយ៉ា៖ កាលពីព្រឹកមិញនេះ សហព័ន្ធកីឡាហាប់គីដូ កម្ពុជាបានចូលរួមក្នុងព្រឹត្តិការណ៍ប្រកួត និងសិក្ខាសាលា ក្នុងកម្មវិធី ដែលមានឈ្មោះថា Thailand Prime Minister Cup ដែលនឹងធ្វើឡើងនៅថ្ងៃសៅរ៍ និងអាទិត្យ ទី១៣ និង១៤ ខែសីហា ឆ្នាំ ២០១៦នាទីក្រុងប៉ាតាយ៉ា ប្រទេសថៃ។

14012241_1237151706324414_698268181_n

លោក គង់ ចាន់ធីណា អគ្គលេខាធិការហព័ន្ធកីឡាហាប់គីដូកម្ពុជា បានឱ្យដឹងថា៖ កម្មវិធីនេះនឹងត្រូវប្រារព្ធចំនួន ២ ថ្ងៃដែលក្នុងនោះមានសិក្ខាសាលាក្បាច់គុន និងបង្ហាញក្បាច់សម្តែងមួយថ្ងៃ និងការរៀបចំការប្រកួតដែលមាន ៣១ប្រទេសមកពីគ្រប់ទ្វីប។ នេះជាប្រវត្តិសាស្ត្រមួយហើយ ដែលសហព័ន្ធកីឡាហាប់គីដូពិភពលោក Global Hapkido Association ធ្វើសិក្ខាសាលានិងដាក់ឲ្យមានការប្រកួតដែលមានប្រទេសចូលរួម ៣១ ប្រទេស ជាសមាជិកនៅលើពិភពលោកខណៈដែលកម្ពុជាទើបតែមានឱកាសជាអ្នកសង្កេតការណ៍ប៉ុណ្ណោះ»។

14012239_1237151856324399_1312659490_n

លោកបន្តថា៖ «គោលដៅសំខាន់ដែលកម្ពុជាចូលរួមក្នុងសិក្ខាសាលមួយនេះ គឺទី ១ សិក្ខាសាលាក្បាច់គុនរយៈពេល ១ថ្ងៃ ទី២យើងនឹងធ្វើជាអ្នកសង្កេតការណ៍ព្រឹត្តិការណ៍ប្រកួតទាញយកបទពិសោធ និងទី៣ ទទួលយកវិញ្ញាបនបត្រដែលទទួលស្គាល់ជាសមាជិកពេញសិទ្ធិនៃ Global Hapkido Association ជាលើកដំបូងនិងជាប្រវត្តិសាស្ត្ររបស់សហព័ន្ធ Hapkido កម្ពុជា»។

S_0259

កីឡាហាប់គីដូ គឺជាប្រភេទកីឡាមានមូលដ្ឋានគ្រឹះក្នុងការការពារខ្លួនពេលដួល ពេលចាប់ក្លេដោះក្លេនិងមានការប្រើប្រាស់ឧបករណ៍អាវុធជាជំនួយ ហើយកន្លងមកគ្មានការប្រកួតដោយសារមានភាពសាហាវនិងអាចមានគ្រោះថ្នាក់ដែលនាំឲ្យសហព័ន្ធអន្តរជាតិមិនអនុញ្ញាតិឲ្យមានការប្រកួត»។ ទើបតែលើកនេះ ប៉ុណ្ណោះត្រូវបានសហគមន៍អន្តរជាតិ រៀបចំឡើង។

hapkido

គួរបញ្ជាក់ផងដែរថា សហព័ន្ធកីឡាហាប់គីដូកម្ពុជាទើបតែបានក្លាយជាសមាជិកពេញសិទ្ធិពីសមាគមហាប់គីដូពិភពលោកដែលមានឈ្មោះថា Global Hapkido Association និងត្រូវបានទទួលស្គាល់ជាផ្លូវការនាថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០១៦ កន្លងទៅថ្មីៗនេះ៕

អត្ថបទ៖ ជីង ឡុង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ