ប្រធាន FFC ៖ កម្ពុជាកំពុងរើបម្រះជាបណ្ដើរៗដើម្បីត្រៀមធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣

ភ្នំពេញ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានលើកឡើងថា ទន្ទឹមការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ បច្ចុប្បន្នវិស័យកីឡាបាល់ទាត់កម្ពុជា កំពុងតែរីកចម្រើនជាបណ្ដើរៗហើយ បន្ទាប់ពីឆ្លងកាត់ការអនុវត្តការងារយ៉ាងយកចិត្តទុកដាក់ពីសមាជិក និងមន្ដ្រីពាក់ព័ន្ធនានាពិសេសគឺតាមលទ្ធផលជាក់ស្ដែងនៃការប្រកួតអន្ដរជាតិកន្លងមកតែម្ដង ។

13690628_1768499740054193_1585250534719631416_n

ឯកឧត្តម សៅ សុខា បានមានប្រសាសន៍ថា កន្លងមកនេះ FFC បានប្រឹងប្រែងកសាងមជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិដោយបានរៀបចំក្រុមយុវជន ដែលមានទេពកោសល្យចូលរួមប្រមូលផ្ដុំស្នាក់នៅ ហ្វឹកហាត់ជំនាញតាមលក្ខណៈវិទ្យាសាស្រ្ដ ជឿនលឿននិងរៀនសូត្រចំណេះដឹងទូទៅ ដើម្បីជាមូលដ្ឋានបម្រើឲ្យក្រុមជម្រើសជាតិ ក្នុងការចូលរួមនៅលើឆាកអន្ដរជាតិនិងត្រៀមខ្លួនចូលរួមប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

13654338_1771262206444613_6781640408238229674_n

ឯកឧត្តមបញ្ជាក់ថា «ឆ្លងកាត់អនុវត្តការងារច្បាស់លាស់កន្លងមកនេះ ជាលទ្ធផលបាល់ទាត់យើងកំពុងរើបំរាស់ជាបណ្ដើរៗហើយជាក់ស្ដែងតាមរយៈការស្នើរធ្វើម្ចាស់ផ្ទះពានរង្វាន់យុវជនជើងឯកប្រចាំតំបន់អាស៊ានក្នុងឆ្នាំ២០១៥ និងឆ្នាំ២០១៦កន្លងទៅដោយក្រុមយុវជនកម្ពុជា ដែលបានបង្កើតកំណត់ត្រាប្រវត្តិសាស្ដ្រថ្មីមួយ ក្នុងការឈានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាលើកដំបូងពីក្រុមលំដាប់បាតតារាងគេក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍» ។

13735140_1767584850145682_8791068673020707994_o

ជាមួយគ្នានោះឯកឧត្តមក៏បានកោតសរសើរក្លឹបសមាជិកមួយចំនួន ដែលខិតខំបណ្ដុះបណ្ដាលថ្នាលយុវជន ពិសេសគឺក្លឹបភ្នំពេញក្រោនដែលបានរួមចំណែកអភិវឌ្ឍន៍ក្រុមយុវជនប្រកបដោយសមត្ថភាព និងបានបញ្ជូនកីឡាករមួយចំនួន មកជួយក្រុមជម្រើសជាតិក្រោមអាយុ ១៦ឆ្នាំកាលពីពេលថ្មីៗកន្លងទៅ ។ តាមរយៈសកម្មភាពទាំងនេះ ឯកឧត្តមរំពឹងថា ស៊ីហ្គេម ឆ្នាំ២០២៣ កម្ពុជានឹងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងជាមួយក្រុមខ្លាំងៗក្នុងតំបន់ ដើម្បីស្វែងរកជ័យលាភីជូនជាតិមាតុភូមិរបស់ខ្លួន ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ