ប្រធានក្រុមការពារជាតិ ភួង សុខសាណា បញ្ចប់ការវះកាត់ដោយជោគជ័យ

វៀតណាម៖ ប្រធានក្រុមក្រសួងការពារជាតិ ភួង សុខសាណា ដែលត្រូវញាុំញីដោយរបួសនោះ បានទទួលការវះកាត់តសរសៃជង្គង់ឆ្វេងរួចរាល់ហើយកាលព្រឹកមិញនេះ បន្ទាប់ពីបានចំណាយពេលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនៃប្រទេសវៀតណាម ហើយគ្រោងនឹងវិលត្រលប់មកកាន់មាតុភូមិវិញនៅក្នុងរយៈពេល ២ថ្ងៃទៀត។

13935081_921857811292518_6248136823557700609_n

បើតាមការបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ក្រុមអ្នកគាំទ្រក្លឹបក្រសួងការពារជាតិបានឱ្យដឹងថា ខ្សែប្រយុទ្ធរូបនេះ ត្រូវការសម្រាក១ ថ្ងៃទៀតទើបអាចធ្វើដំណើរបាន ខណៈដែលមិត្តរួមក្រុមម្នាក់ទៀតគឺកីឡាករ ទូច រ៉ូម៉ា បានរួចផុតពីការវះកាត់របួសឆ្អឹងជង្គង់ប៉ុន្តែត្រូវការរយៈពេលប្រហែល ៤ខែទើបអាចវិលមកលេងឱ្យក្រុមរបស់ខ្លួនដូចដើមវិញបាន។

14021445_921696011308698_1423676329823675387_n

សូមបញ្ជាក់ថា កីឡាករ ភួង សុខសាណា ដែលទើបតែបង្ហាញខ្លួនក្នុងនាមជាប្រធានក្រុមនៃក្លឹបទ័ព និងជាខ្សែប្រយុទ្ធផងនោះ បានរងរបួសរួចម្តងមកហើយនិងបានអវត្តមានអស់រយៈពេលជាច្រើនខែ មុននឹងរូបគេបានចូលជួយមិត្តរួមក្រុមនៅក្នុងរដូវកាលនេះ ជាពិសេសកេរ្តិ៍ឈ្មោះរបស់កីឡាកររូបនេះបានល្បីល្បាញយ៉ាងឆាប់រហ័សបន្ទាប់ពីរកបានគ្រាប់បាល់ជួយឱ្យក្រុមជម្រើសជាតិកម្ពុជា បានឈ្នះលើក្រុមជម្រើសជាតិទីម័រកាលពីពេលថ្មីៗកន្លងទៅ៕

មតិយោបល់

Sponsor

អត្ថបទថ្មីៗ