ក្លិបប្រដាល់ខ្លារខិនមានរិទ្ធដែលមានប្រធានជាស្ត្រីបានទទួលជំនួយខ្លះៗពីសហព័ន្ធកីឡាប្រដាល់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែសីហានេះ ឯកឧត្តមឧត្តមសេនីយ៍ឯកតែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់បាននាំយកសម្ភារៈហ្វឹកហាត់ប្រដាល់មួយចំនួនធំទៅប្រគល់ឲ្យក្លិបប្រដាល់ខ្លារខិនមានរិទ្ធដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

នៅក្នុងឱកាសប្រគល់ និងទទួលជំនួយជាសម្ភារៈនេះ អ្នកស្រីឡុង រ៉ាវី ដែលជាប្រធានក្លិបខ្លារខិនមានរិទ្ធបានបង្ហាញនូវក្តីរំភើបរហូតស្រក់ទឹកភ្នែកនៅពេលដែលអ្នកស្រីបានទទួលស្រោមដៃសម្រាប់ហ្វឹកហាត់ ១០គូ សាក់ចំនួន ២ ឧបករណ៍ពាក់ការពារខ្លួនសម្រាប់ហ្វឹកហាត់ចំនួន ២ ស្រោមដៃសញ្ញាចំនួន ២ ព្រមទំាងអង្ករចំនួន ២បាវផងដែរពីសហព័ន្ធកីឡាប្រដាល់។

photo_2016-08-12_11-10-44 [800x600]

ឯកឧត្តមប្រធានសហព័ន្ធបានមានប្រសាសន៍ថា៖ «មានក្លិបខ្លះជួបការលំបាកជាងនេះទៅទៀតតែលោកត្រូវលើកទឹកចិត្តដល់ស្រ្តីគឺអ្នកស្រីឡុង រ៉ាវី ដែលជាស្ថាបនិកនៃក្លិបនេះ ព្រោះថានៅក្នុងស្រុកខ្មែរស្រ្តីដែលបង្កើតក្លិបប្រដាល់គឺមានតែអ្នកស្រីឡុង រ៉ាវី ម្នាក់គត់ដូច្នេះយើងត្រូវតែលើទឹកចិត្ត ។» ជាមួយគ្នានេះប្រធានសហព័ន្ធក៏បានទទួលស្គាល់ថាក្លិបខ្លារខិនមានរិទ្ធជាក្លិបគំរូមួយដែលពុំធ្លាប់មានកីឡាករវ៉ៃមិនអស់ពីសមត្ថភាព ឬសេពគ្រឿង ញៀន ឬមានទោសទណ្ឌដោយសារទៅវ៉ៃគេនៅក្រៅការប្រកួតនោះឡើយ ។

2c06b8ada14afd2c865b957e77414ad0

ចំនែកលោកមាស វណ្ឌីដែលជាគ្រូបង្វឹកក្លិបខ្លារខិនមានរិទ្ធបានលើកឡើងថា ក្លិបនេះមានអ្នកប្រដាល់ជាប្រចាំពី១៥ ទៅ១៨នាក់ ហើយលោកបានសំណូមពរដល់សហព័ន្ធឲ្យជួយចាប់គូសិស្សរបស់លោកបានប្រកួតឱ្យបានច្រើនផង ដោយសារថាបើសិនជាមួយសប្ដាហ៍មានសិស្សប្រកួតតែ ៣នាក់ឡើងទៅគឺក្លិបអាចរស់បានហើយដោយមិនខ្វល់ពីការអត់អង្ករសម្រាប់កីឡាករនោះឡើយ ខណៈដែលនៅពេលនេះមានការរួមចំនែកជួយគ្នាទៅវិញទៅមក ជាក់ស្តែងលោករីគី ដែលជាគ្រូបង្វឹកដែរនោះបាននិយាយថា សព្វថ្ងៃនេះលោកជាពិធីករ ជាDJ ជាអ្នកចម្រៀង ប៉ុន្តែលោកតែងតែចំណាយថវិកាបន្តិចបន្តួចរបស់លោកជួយដល់ក្លិបដែលលំបាកជានិច្ចលោកមិនដែលចង់បានផលប្រយោជន៍ពីក្លិបអ្វីឡើយ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ