Rio Olympics 2016: កីឡាការីនី Simone Manuel និង Penny Oleksiak ឈ្នះមេដាយមាសរួមគ្នា

កីឡាការីនីហែលទឹកសញ្ជាតិ អាម៉ែរិគ Simone Manuel និងសញ្ជាតិកាណដា Penny Oleksiak ឈ្នះមេដាយមាសរួមគ្នាក្នុងការប្រកួតវិញ្ញសារហែលស៊េរី ១០០ ម៉ែត្រ នៅអូឡាំពិក នាទីក្រុង Rio 2016 នេះ។

កីឡាការីនី Manuel វ័យ ២០ ឆ្នាំក្លាយជាកីឡាការីនីហែលទឹកសម្បុរខ្មៅដំបូងគេដែលឈ្នះមេដាយមាសនៅក្នុងព្រឹត្តិការណ៍អូឡាំពិក ស្របពេលដែលកីឡាការីនី Oleksiak វ័យ ១៦ ឆ្នាំឈ្នះមេដាយមាសឲ្យប្រទេសកាណដាដំបូងគេផងដែរ។

កីឡាការីនីហែលទឹកទាំងពីរធ្វើបាននៅថេរវេលា ៥២.៧០ វិនាទី ដែលជាកំណត់ត្រាថ្មីនៅក្នុងអូឡាំពិក។ ចំណែកឯកីឡាការីនី ស៊ុយអែត Sarah Sjostrom ឈ្នះមេដាយសំរឹទ្ធ។

គួរបញ្ជាក់ផងដែរថានេះជាលើកដំបូងដែលកីឡាហែលទឹកមានអ្នកឈ្នះមេដាយមាសរួមគ្នាតាំងពីឆ្នាំ ២០០០ នៅពេលកីឡាការសញ្ជាតិ អាម៉េរិគ Gary Hall និងកីឡាករ Anthony Ervin ឈ្នះមេដាយរួមគ្នាក្នុងការប្រកួតហែលស៊េរី ៥០ ម៉ែត្រ៕

Screen Shot 2016-08-12 at 2.08.43 PM

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ