Rio Olympics 2016: កីឡាករ Michael Phelps ឈ្នះមេដាយមាសទី​ ២២ 

កីឡាករបំបែកកំណត់ត្រាអូឡាំពិក Michael Phelps ក្លាយជាកីឡាករហែលទឹកដំបូងគេដែលឈ្នះមេដាយមាស ៤ ជាប់គ្នាក្នុងការប្រកួតមួយក្រោយឈ្នះលើកីឡាករ Ryan Lochte នៅក្នុងវិញ្ញសារហែល ២០០ ម៉ែត្រ។

កីឡាករ Phelps វ័យ ៣១ ឆ្នាំឈ្នះមេដាយមាសទី២២ ដែលច្រើនជាកីឡាករផ្សេងទៀត ខណៈមិត្តរួមក្រុម Lochte វ័យ ៣២ ឆ្នាំទទួលបានលេខ ៥ នៅក្នុងការប្រកួតនាទីក្រុង Rio នេះ។

កីឡាករ Phelps បញ្ចប់មុនកីឡាករ ជប៉ុន Kosuke Hagino ជិត ២ វិនាទី ខណៈកីឡាករចិន Shun Wang ឈ្នះមេដាយសំរឹទ្ធ។

កីឡាករ Phelps ដែលធ្វើបានក្នុងថេរវេលា ១នាទី ៥៤.៦៦វិនាទី ឈ្នះមេដាយច្រើនជាងគេនៅក្នុងការប្រកួត ដែលកីឡាករដែលឈនៅលេខ ២ កីឡាករឈ្នះមេដាយច្រើនជាងគេនោះគឹកីឡាករកាយសម្ព័ទ្ធ Larisa Latynina ឈ្នះ ៩ មេដាយ។ ក្រៅពីនេះកីឡាករសញ្ជាតិ អាម៉េរិគរូបនេះក៏ទទួលបានមេដាយប្រាក់ ២ និង សំរឹទ្ធ ២ ផងដែរ៕

_90761038_phelps

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ