NBA: កីឡាករ LeBron James យល់ព្រមជាមួយនឹងកុងត្រាតម្លៃ ១០០ លានដុលា្ល

កីឡាករ LeBron James នឹងក្លាយជាកីឡាករដែលមានថ្លៃពលកម្មថ្លៃជាងគេនៅរដូវកាលក្រោយក្នុងការប្រកួត NBA បន្ទាប់ពីបានយល់ព្រមជាមួយនឹងកុងត្រាដែលមានតម្លៃ ១០០ លានដុល្លា ក្នុងរយៈពេល ៣ ឆ្នាំជាមួយក្រុម Cleveland Cavaliers។

កីឡាករសញ្ជាតិ អាម៉េរិគនឹងចុះកុងត្រាដែលមានតម្លៃ ៣១ លានដុល្លា នៅរដូវកាលបន្ទាប់ ហើយនឹងកើនឡើងដល់ ៣៣ លានដុល្លា សម្រាប់រដូវកាល ២០១៧-២០១៨ នេះបើតាមអ្នកគ្រប់គ្រងរបស់កីឡាកររូបនេះបាននិយាយ។

កីឡាករ James បានជួយឲ្យក្រុម Cavaliers ដែលនៅស្រុកកំណើតរបស់កីឡាករនេះផ្ទាល់ ឈ្នះជើងឯក NBA ជាលើកដំបូងនៅរដូវកាលមុនបន្ទាប់ពីចូលរួមជាមួយក្រុមកាលពីឆ្នាំ ២០១៤។

“គ្មានអ្វីដែលរំភើបជាងឱកាសនេះនោះទេ ដើម្បីការពារដំណែងជើងឯករបស់យើង។” នេះជាអ្វីដែលកីឡាករ James បាននិយាយ។

គួរបញ្ជាក់ផងដែរថាកីឡាករ James ឈ្នះពាន NBA’s most valuable player ៤ ដង ព្រមទាំងឈ្នះជើងឯក NBA ២ ដងជាមួយក្រុម Miami Heat មុននឹងត្រលប់ទៅក្រុម Cavaliers វិញ៕

LeBron James

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ