ពាន KMH Cup ប្រកាសរកក្រុមប្រជែងតំណែងជើងឯករដូវកាលថ្មី

ភ្នំពេញ៖ បន្ទាប់ពីទទួលបានជោគជ័យក្នុងការរៀបចំពានរង្វាន់បាល់ទាត់មិនអាជីព KMH Cup កាលពីរដូវកាលទី១ ដែលទើបបញ្ចប់កាលពីពាក់កណ្ដាលមិថុនាកន្លងទៅរួចមក ឥលូវនេះស្ថាបនិកបង្កើតពាននេះ បានប្រកាសស្វែងរកក្រុមខ្លាំងដើម្បីចូលរួមប្រកួតរដូវកាលថ្មីទៀតហើយ ខណៈការទទួលពាក្យគ្រោងនឹងបញ្ចប់នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦នេះប៉ុន្តែមិនទាន់ប្រកាសពីកាលបរិច្ឆេទនៃប្រកួតនោះទេ ។

13873032_648746325288112_2079338290938903457_n

សូមរំឮកថា ពាន KMH Cup នេះ គឺផ្ដួចផ្ដើមគំនិតរៀបចំដោយលោក កាំង សេន ម្ចាស់ទីលាន KMH ហើយនៅក្នុងរដូវកាលទី១ គឺមាន ២៤ក្រុមចូលរួមប្រកួត ដោយប្រើពេលវេលាជាង ៣ខែទម្រាំស្វែងរកក្រុមជើងឯកឃើញ គឺបានទៅក្រុមពិស្ណុកា បន្ទាប់ពីយកឈ្នះក្រុម LAN Property ដោយលទ្ធផល ២-០ នៅក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ ។

13346966_623761381119940_6215169635810357418_n

យ៉ាងណាមិញសម្រាប់ការរៀបចំការប្រកួតរដូវកាលទី២ នេះ ក៏មិនទាន់កំណត់ក្រុមចូលរួមដែរប៉ុន្ដែម្ចាស់ពានប្រកាសឲ្យក្រុមមានចំណាប់អារម្មណ៍រួសរាន់មកចុះឈ្មោះ ព្រោះកាលបរិច្ឆេទឈប់ទទួលពាក្យខិតជិតមកដល់ហើយ ។ ចំពោះប្រាក់រង្វាន់ជ័យលាភីវិញ កាលពីរដូវកាលទី១ សម្រាប់ក្រុមជើងឯកលេខ១ ទទួលបាន ៨០០ដុល្លារ, លេខ២ ទទួលបាន ៦០០ដុល្លារ និងលេខ៣ ទទួលបាន ៣០០ដុល្លារ ។

13615217_648746578621420_2163487060236216857_n

គួរបញ្ជាក់ថា ពានរង្វាន់ KMH Cup នេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណង ដើម្បីផ្ដល់ឱកាសឲ្យកីឡាករមិនអាជីពនិងយុវជនចូលរួមលេងកីឡា ដើម្បីសុខភាព និងរួមចំណែកលើកស្ទួយវិស័យកីឡាបាល់ទាត់ជាតិ ។លើសពីនេះក៏មានការប្រមូលថវិកាដែលទទួលបានពីការចុះឈ្មោះ និងក្រុមហ៊ុនឧបត្ថម្ភនានា សម្រាប់ផ្ដល់ជូន ដល់មន្ទីរពេទ្យគន្ធបុប្ឋាដើម្បីរួមចំណែកជួយដល់សង្គម និងកុមារក្រីក្រផងដែរ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ