សហព័ទ្ធបាល់ទាត់រុស្សី: គ្រូបង្វឹកក្រុមជម្រើសជាតិថ្មី ត្រូវដឹកនាំក្រុមឲ្យឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

លោក Stanislav Cherchesov ដែលត្រូវបានសហព័ទ្ធបាល់ទាត់រុស្សី តែងតាំងជាគ្រូបង្គោលថ្មីក្រុមជម្រើសជាតិរុស្សី កាលពីពេលថ្មីៗនេះត្រូវបានសហព័ទ្ធប្រាប់ថា លោកត្រូវដឹកនាំក្រុមយ៉ាងហោចណាស់ក៏ត្រូវឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលក្នុងកាប្រកួត 2018 World Cup។

អតីតអ្នកចាំទីក្រុមជម្រើសជាតិរុស្សី វ័យ ៥២ ឆ្នាំ ធ្លាប់ដឹកនាំក្រុម Legia Warsaw ឈ្នះ Polish league និង cup មុននឹងចាកចេញពីក្លឹបផងដែរ។

លោក Leonid Slutsky បានលាលែងពីសំណែងពីគ្រូបង្វឹងក្រុមជម្រើសជាតិ រុស្សី កាលពីខែមិថុនា បន្ទាប់ពីទទួលបរាជ័យ ២ ប្រកួតនៅក្នុងការប្រកួត Euro 2016 ហើយធ្លាកចេញពីការប្រកួតត្រឹមវគ្គចែកពូល។

គួរបញ្ជាក់ផងដែរថា រុស្សី នឹងធ្វើជាម្ចាស់ផ្ទះការប្រកួត 2018 World Cup ត្រូវបានកំណ់តដោយ Fifa កាលពីឆ្នាំ ២០១០៕

Stanislav Cherchesov

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ