កីឡាករកម្ពុជាណាខ្លះដែលនឹងត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃ និងឡាវ លើសង្វៀនទាំង ៥របស់ SEA TV?

ភ្នំពេញ៖ សម្រាប់សប្ដាហ៍នេះនៅលើសង្វៀនទាំង ៥ របស់ស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍សុទ្ធតែជាការប្រកួតមិត្តភាពរវាងកីឡាករកម្ពុជាជាមួយអ្នកប្រដាល់បរទេសដែលធ្វើដំណើរមកពីប្រទេសថៃ និងឡាវ។

សម្រាប់យប់ថ្ងៃសុក្រទី១២ ខែសីហាមានការប្រកួត ២គូគឺអ្នកប្រដាល់ចាន់ ស៊ីណាត មកពីក្លិបនិរោធន៍មានជ័យត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃ TOTOក្នុងប្រភេទទម្ងន់៥៧ គីឡូក្រាម ។

Chan-sinart-vs-ToTo

មួយគូទៀតគឺអ្នកប្រដាល់ជើងខ្លាំងអ៊ុង វីរៈ មកពីក្លិបទ័ពឆ័ត្រយោង៩១១ ប្រកួតជាមួយអ្នកប្រដាក់ថៃ Keng Kaក្នុងប្រភេទទម្ងន់៧២ គីឡូក្រាម ។

Oung-Virak-vs-Keng-Ka

សម្រាប់ការប្រកួតនៅរសៀលថ្ងៃទី១៣ ខែសីហាវិញក៏មានការប្រកួតជាមួយថៃ ២គូដែរគឺ ទេស សំខាន់ មកពីក្លិបកងពលតូចលេខ ៧០ ប្រកួតជាមួយអ្នកប្រដាល់ឡាវ Pou Lakvong ក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម ។

Tes-somkhan-VS-Pou-Lakvong

មួយគូទៀតគឺអ្នកប្រដាល់រឿង សោភ័ណ្ឌ មកពីក្លិបម្កុដរាជសីហ៍ត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃ Pha Langnum ក្នុងប្រភេទទម្ងន់៦៩គីឡូក្រាមដែរ ។

Roueng-sophorn-vs-Pha-Langnum

សម្រាប់ពេលព្រឹកថ្ងៃទី១៤ ខែសីហាក៏មានការប្រកួតជាមួយអ្នកប្រដាល់ថៃ ២ គូដែរគឺអ្នកប្រដាល់វ័យក្មេង ឃឹម បូរ៉ា មកពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យប្រកួតជាមួយអ្នកប្រដាល់វ័យចំណាស់ថៃ Num Satoek ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។

Khiem-Bora-vs-Num-Satoek

មួយគូទៀតគឺអ្នកប្រដាល់ធី តុងហ៊ី មកពីក្លិបសាលវ័ន្ដកីឡាប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងថៃ Chhuok Chhai ក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម ។

Thy-Tong-Hy-vs-Chhuok-Chhai

ចំណែកនៅរសៀលថ្ងៃទី១៤ ខែសីហាមានការប្រកួត ២ គូទៀតគឺអ្នកប្រដាល់ម៉ន វីរៈ នៃក្លិបការិយាល័យទី ៥កងទ័ពជើងគោកប្រកួតជាមួយអ្នកប្រដាល់ថៃ A Norn ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ។

Morn-Virak-vs-A-Norn

រីឯ ពុទ្ធ ឆាយរិទ្ធី មកពីក្លិបពុទ្ធសេរីវង្សប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងថៃSuper Chhai ក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម ។

Put-Chhayrithy-vs-Super-Chhai

សង្វៀនចុងក្រោយគឺនៅយប់ថ្ងៃទី១៤ ខែសីហាដោយអ្នកប្រដាល់ឡុង សុភី មកពីក្លិបសាលវ័ន្ដកីឡាប្រកួតជាមួយអ្នកប្រដាល់ឡាវ Thav Prommen ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម ។

Long-Sophy-vs-Thav-Prommen

មួយគូទៀតនោះគឺ មាស ច័ន្ទមាន នៃសមាគមប្រដាល់ក្រសួងការពារជាតិប្រកួតជាមួយអ្នកប្រដាល់ថៃ Thong Morn ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។

Meas-Chanmen-vs-Thong-Morn

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ