Rio Olympics 2016: កីឡាករ Chris Froome បានត្រឹមមេដាយសំរឹទ្ធ

កីឡាករចក្រភពអង់គ្លេស Chris Froome បានត្រឹមមេដាយសំរឹទ្ធ ក្នុងការប្រកួតអូឡាំពិក លើវិញ្ញសារ ជិះកង់បុរសទោល ដោយកីឡាករសញ្ជាតិ ស្វីស Fabian Cancellara ឈ្នះមេដាយមាស។

ជើងឯក Tour de France ៣ សម័យកីឡាករ Froome ចាប់ផ្តើមការប្រកួតដោយមានការលំបាកប៉ុន្តែក្រោយមកធ្វើបានល្អវិញដោយបញ្ចប់ទៅពីក្រោយកីឡាករ Cancellara ១ នាទី ២.១២ វិនាទី។

កីឡាករសញ្ជាតិ ស្វីស Fabian Cancellara ឈ្នះមេដាយមាសក្នុងថេរវេលា ១ ម៉ោង ១២ នាទី ១៥.៤៣ វិនាទី ដែលលឿនជាងកីឡាករ Tom Dumoulin ដែលឈ្នះមេដាយប្រាក់ ៤៧.៤១ វិនាទី។

គួរបញ្ជាក់ផងដែរថាការឈ្នះមេដាសំរឹទ្ធរបស់កីឡាករ Froome មានន័យថាក្រុមចក្រភពអង់គ្លេស មកដល់ពេលនេះឈ្នះមេដាយបាន ៧ ហើិយដោយសង្ឃឹមឈ្នះមេដាយបន្ថែមទៀតជាមួយនឹងការប្រកួត gymnastics, shooting, rugby sevens, tennis ផងដែរ៕

Screen Shot 2016-08-11 at 3.17.36 PM

_90743216_froomemedal

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ