Rio Olympics 2016: កីឡាការីនី Ding Ning ឈ្នះមេដាយមាស វិញ្ញសារវាយកូនឃ្លីលើតុ

កីឡាការីនីវាយកូនឃ្លីលើកតុសញ្ជាតិ ចិន Ding Ning ឈ្នះមេដាយមាសក្នុងការប្រកួតនៅទីក្រុង Rio 2016 បន្ទាប់ពីបានយកឈ្នះលើកីឡាការីនី Li Xiaoxia វគ្គផ្តាច់ព្រ័ត្រផ្នែកនារីទោល។

កីឡាការីនី Ding ដែលចាញ់កីឡាការីនី Li ក្នុងវគ្គផ្តាច់ព្រ័ត្រការប្រកួតអូឡាំពិក នាទីក្រុង ឡុង ៤ ឆ្នាំមុន ដោយឈ្នះ ៤-៣។

តែលើកនេះនៅក្នុងការប្រកួតអូឡាំពិក នាទីក្រុង Rio 2016 កីឡាការីនី Ding Ning សងសឹកបានសម្រេចដោយយកឈ្នះលើកីឡាការីនី Li Xiaoxia ដើម្បីឈ្នះមេដាយមាសឲ្យប្រទេសចិន។

ចំណែកឯកីឡាការីនី  Kim Song I ឈ្នះមាដាយសំរឹទ្ធឲ្យក្រុមកូរ៉េខាងជើងក្រោយយកឈ្នះលើកីឡាការីនី ជប៉ុន Ai Fukuhara ក្នុងលទ្ធផល ៤-១៕

Screen Shot 2016-08-11 at 2.40.33 PM

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ