Rio Olympics 2016: កីឡាការីនី Katie Ledecky ជួយក្រុមហែលទឹកអាម៉េរិគ ឈ្នះមេដាយមាស

កីឡាការីនី Katie Ledecky បានឈ្នះមេដាយមាសទី ៣ របស់ខ្លួននៅក្នុងការប្រកួតអូឡាំពិក នាទីក្រុង Rio ខណៈកីឡាការីនីរូបនេះជួយឲ្យក្រុមហែលទឹក អាម៉េរិគ ឈ្នះមេដាយមាសក្នុងការហែលស៊េរី ៤x២០០ ម៉ែត្រ ក្នុងវគ្គផ្តាច់ព្រ័ត្រ។

ក្រុមហែលទឹកនារី អាម៉េរិគ Allison Schmitt, Leah Smith, Maya Dirado និង Ledecky ឈ្នះក្នុងថេរវេលា ៧នាទី ៤៣.០៣ វិនាទី ហើយក្រុមអូស្រ្តាលី ទទួលបាន មេដាយប្រាក់ និង ក្រុម កាណាដា ឈ្នះមេដាយសំរឹទ្ធ។

គួរបញ្ជាក់ផងដែរថា មកដល់ពេលនេះកីឡាការីនី Ledecky វ័យ ១៩ ឆ្នាំឈ្នះមេដាយមាសនៅអូឡាំពិក បាន ៤ហើយ ដោយកីឡាការីនីរូបនេះឈ្នះមេដាយមាសដំបូងគឹនៅវ័យ ១៥ ឆ្នាំនៅពេលដែលកីឡាការីនីរូបនេះឈ្នះក្នុងការប្រកួតនៅទីក្រុង ឡុង ២០១២ វិញ្ញាសារហែល ៨០០ ម៉ែត្រ។

កីឡាការីនីរូបនេះអាចនឹងឈ្នះមេដាយមាសទាំងអស់នៅក្នុងការប្រកួតនៅថ្ងៃនេះ ក្នុងវិញ្ញសារ ៨០០ ម៉ែត្រនាការប្រកួតអូឡាំពិក នាទីក្រុង Rio 2016 នេះ៕

Katie Ledecky

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ