ក្លឹប Everton ទិញខ្សែការពារកណ្តាលក្លឹប Swansea កីឡាករ Ashley Williams ក្នុងតម្លៃ ១២ លានផោន

ក្លឹប Everton បានយល់ព្រមទិញខ្សែការពារសញ្ជាតិ វែលស៍ កីឡាករ Ashley Williams ពីគូប្រកួតប្រជែងនៅ Premier League ក្លឹប Swansea ក្នុងតម្លៃបិទជិតដែលគេរំពឹងថាមានតម្លៃ ១២ លានផោន។

កីឡាករវ័យ ៣១ ឆ្នាំរូបនេះគឺជាកីឡាករទី ៣ ដែលលោក Ronald Koeman បានទិញនៅរដូវក្តៅនេះបន្ទាប់ពីខ្សែបម្រើ Idrissa Gueye និងអ្នកចាំទី Maarten Stekelenburg។

ក្រោយចុះកុងត្រាជាមួយក្លឹបរយៈពេល ៣ ឆ្នាំរួចមកកីឡាករ William បាននិយាយប្រាប់គេហទំព័ររបស់ក្លឹបថា៖ “ខ្ញុំជឿថាក្លឹបដើរទៅចំគោលដៅដែលត្រឹមត្រូវ។ លោក Ronald Koeman គឺជាកីឡាករ និងអ្នកចាត់ការទូទៅមួយរូបដ៏ល្អ ដូចនេះខ្ញុំនឹងអាចរៀនបានច្រើនពីគាត់៕”

3713E7CF00000578-3733441-image-a-51_1470843631336

3713F3E900000578-3733441-image-a-53_1470843993049

3713F3B400000578-3733441-image-a-55_1470844104251

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ