Rio Olympics 2016: ប្រេស៊ីល ឈ្នះដាណឺម៉ាក់ កក់កៅអីវគ្គ ៨ ក្រុមចុងក្រោយ 

ក្រុមបាល់ទាត់ប្រេស៊ីល បានឈានដល់វគ្គ ៨ ក្រុមចុងក្រោយនៅក្នុងការប្រកួតអូឡាំពិក ក្រោយយកឈ្នះក្រុម ដាណឺម៉ាក ក្នុងលទ្ធផល ៤-០។

នៅក្នុងការប្រកួតដែលក្រុមប្រេស៊ីលត្រូវការឈ្នះជាដាច់ខាតដើម្បីឡើងទៅវគ្គបន្តនោះ កីឡាករ Gabriel Barbosa ជាអ្នករកបានគ្រាប់បាល់នាំមុខមុន មុននឹងកីឡាករចំណូលថ្មីរបស់ក្លឹប Manchester City កីឡាករ Gabriel Jesus រកបានគ្រាប់បាល់ទី២ ដោយការ Volley យ៉ាងល្អ។

កីឡាករ Luan ជាអ្នករកបានគ្រាប់បាល់ទី ៣ មុននឹងការស៊ុតរបស់កីឡាករ Barbosa ប៉ះនឹងកីឡាករ ដាណឺម៉ាក់ ជួយឲ្យក្រុមប្រេស៊ីល យកជ័យជម្នះ ៤-០ ឈនៅលេខ ១ ពូល A ដើម្បីឡើងទៅវគ្គបន្ត៕

Screen Shot 2016-08-11 at 11.35.05 AM

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ