ប៉េតង់កម្ពុជាត្រៀមខ្លួនចេញទៅប្រកួតជើងឯកពិភពលោកនៅខែកញ្ញានេះ

ភ្នំពេញ៖ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានប្រកាសថានឹងមានការបញ្ជូនកីឡាករ កីឡាការិនីកម្ពុជាដើម្បីទៅចូលរួមនៅក្នុងព្រឹត្តិការណ៍ប្រកួតជើងឯកប៉េតង់ពិភពលោកសម្រាប់ឆ្នាំនេះជាបន្តទៀត ដែលកម្មវិធីនេះនឹងត្រូវធ្វើឡើងនៅប្រទេសម៉ាដាហ្កាស្កានៅក្នុងខែកញ្ញាខាងមុខនេះ ។

featured158

គួររំលឹកថា អត្តពលិកកម្ពុជាបាននាំមកនូវមោទកភាពជាតិ ក៏ដូចជាបានបង្កើតនូវភាពភ្ញាក់ផ្អើលមិនតិចទេ នៅក្នុងការប្រកួត ២លើកកន្លងមក ក្រោយពីវីរកីឡាការិនីប៉េតង់កម្ពុជា កែ ឡេង ដណ្ដើមបានមេដាយមាសលើវិញ្ញាសាវាយយកពិន្ទុ (Shooting) បានរហូតដល់ទៅ ២សម័យកាលជាប់ៗគ្នានោះ ។

6112015235747ke_leng

សម្រាប់លើកនេះគេនៅមិនទាន់ដឹងច្បាស់ថាកីឡាការិនីជើងចាស់របស់កម្ពុជាគឺអ្នកស្រីកែ ឡេង នឹងបានចេញទៅចូលរួមប្រកួត ឬក៏យ៉ាងណានោះទេ ខណៈដែលឈ្មោះអ្នកដែលត្រូវទៅចូលរួមប្រកួតត្រូវបានលាក់មិនបញ្ចេញឱ្យដឹងជាសាធារណនៅឡើយបើទោះបីសមាសភាពរបស់អ្នកដែលត្រូវចេញទៅប្រកួតត្រូវបានកំណត់រួចហើយក៏ដោយ ។ ប៉ុន្តែបើតាមប្រភពពីសហព័ន្ធបានបង្ហើបឱ្យដឹងថា សម្រាប់ព្រឹត្តិការណ៍ពិភពលោកនេះកម្ពុជានឹងបញ្ជូនអត្តពលិកប៉េតងចំនួន ៤រូបទៅចូលរួមគ្រាន់តែគេមិនទាន់បញ្ចេញឲ្យដឹងថាតើនរណាខ្លះតែប៉ុណ្ណោះ៕

218

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ