លោកហែម គិរី៖ ពូ សុវិច្ចា នៅតែជាធនធានដ៏ល្អសម្រាប់កម្ពុជាបើទោះប្រកួតចាញ់នៅរីយ៉ូក៏ដោយ!

រីយ៉ូ៖លោកហែម គិរី ដែលជាគ្រូបង្វឹកក្រុមហែលទឹកជម្រើសជាតិនៅតែកោតសសើរអំពីសមត្ថភាពរបស់  ពូ សុវិច្ចា កីឡាករហែលទឹកកូនខ្មែរសញ្ជាតិអាមេរិក ថានៅតែល្អ បើទោះបីជារូបគេទទួលបានចំណាត់ថ្នាក់ លេខ៧ ក្នុងវិញ្ញាសាប្រកួតហែលសេរី ១០០ម៉ែត្រនៅក្នុង heat2 ដែលមាន ៨ប្រទេសចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក នៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីលកាលពីថ្ងៃទី៩ កន្លងទៅថ្មីៗនេះ។

13934606_10153925412688224_6306188196097005012_n

គ្រូបង្វឹករូបនេះបាននិយាយថា៖ «ការប្រកួតតែងតែមានចាញ់និងឈ្នះ គឺជៀសមិនផុតឡើយ បើទោះយើងខ្លាំងក៏នៅមានអ្នកខ្លាំងជាងយើងដែល ព្រោះថាព្រឹត្តិការណ៍កីឡាអូឡាំពិកនេះមានបណ្ដាប្រទេសខ្លាំងៗជាង ២០០ប្រទេសឯណោះមកចូលរួមប្រកួត។» សម្រាប់លោកដែលជាគ្រូបង្វឹកផ្ទាល់វិញ គឺលោកគិតថាកីឡាករពូ សុវិច្ចា នៅតែធ្វើបានល្អសម្រាប់សហព័ន្ធកីឡាហែលទឹកកម្ពុជា និងកម្ពុជាផងដែរ ព្រោះនៅក្នុងប្រទេសកម្ពុជា មានតែគាត់ប៉ុណ្ណោះដែលមានសមត្ថភាពហែល ១០០ម៉ែត្រ ក្នុងថិរវេលា ៥៤វិនាទីនេះ បាន។ លោកបានបញ្ជាក់ថា៖ «បើនិយាយពីក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមវិញគេអាចមានសមត្ថភាពដើម្បីឈានទៅដណ្ដើមមេដាយបាត់ទៅហើយ!»

13934799_10153925422388224_4751944630152231673_n

លោកបន្តទៀតថា៖ ទោះបីយ៉ាងណាក្ដី ទាំងខ្ញុំ និង វិច្ចា នៅតែមានមោទភាព និងពេញចិត្តជាខ្លាំង ដែលបានប្រឹងប្រែងប្រកួតឱ្យកម្ពុជាហើយសម្រាប់ការប្រកួតនៅឆាកអន្តរជាតិផ្សេងៗទៀត ពូ សុវិច្ចា បានសន្យាថានឹងខិតខំដណ្ដើមយកមេដាយមកជូនកម្ពុជាឱ្យទាន់តែបានជាពិសេសគឺការប្រកួតកីឡាស៊ីហ្គេមហ្គេមតែម្ដង។ ហើយសម្រាប់ការបរាជ័យលើកនេះជាបទពិសោធន៍ថ្មីមួយសម្រាប់ពេលអនាគផងដែរ»៕

13932895_988533534603521_134815313293306854_n

អត្ថបទ៖ ជីង ឡុង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ