Rio Olympic 2016: កីឡាករលើកទម្ងន់​ Andranik Karapetyan​ របួសកែងដៃក្នុងការប្រកួត

កីឡាករលើកទម្ងន់សញ្ជាតិ អាម៉ានី Andranik Karapetyan ដែលជាបេក្ខភាពមួយរូបដែលសង្ឃឹមក្នុងការឈ្នះមេដាយមាស ក្នុងប្រភេទទម្ងន់ ៧៧ គីឡូនោះត្រូវរងរបួសកែងដៃក្នុងការប្រកួត ក្នុងកំឡុងពេលលើកទម្ងន់ ១៩៥ គីឡូលើកទី ២ ដែលរបួសបញ្ចប់ការប្រកួតរបស់កីឡាកររូបនេះនៅអូឡាំពិក។

កីឡាករវ័យ ២០ ឆ្នាំគឹជាកីឡាករមួយរូបដែលមាសង្ឃឹមច្រើនក្នុងការប្រកួត ប៉ុន្តែនៅពេលដែលកីឡាកររូបនេះលើកឡើងស្រាប់កែងរបស់កីឡាកររូបនេះបត់ទៅក្រោយ ធ្វើឲ្យកីឡាកររូបនេះត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

គួរបញ្ជាក់ផងដែរថា ក្រោយរបួសរបស់កីឡាករ Andranik Karapetyan កីឡាករដែលឈ្នះការប្រកួតនេះគឺកីឡាករ សញ្ជាតិ កាហ្សាក់ស្ឋាន Rahimov ដែលបានយកឈ្នះលើកីឡាករសញ្ជាតិ ចិន Lu Xiaojun ខណៈកីឡាករ Mohamed Ihab Youssef មកពីអេហ្សីបឈ្នះមេដាយ សំរឺទ្ធ៕

១

២

៣

៤

៥

៦

៧

៨

៩

១០

១១

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Dailymail

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ