EDC គ្រោងបង្កើតកីឡដ្ឋានផ្ទាល់ខ្លួន ដើម្បីសម្រួចទិសដៅលេងនៅលីគកំពូលកម្ពុជា

ភ្នំពេញ៖ បន្ទាប់ពីរៀបចំហេដ្ឋារចនាសម្ព័ន្ធដឹកនាំមានគ្រូបង្វឹក និងមានធនធានកីឡាករច្បាស់លាស់រួចមក ថ្នាក់ដឹកនាំក្រុមបាល់ទាត់អគ្គិសនីកម្ពុជា (EDC) បានរៀបចំគម្រោងបង្កើតកីឡដ្ឋានផ្ទាល់ខ្លួនមួយនៅទីក្រុងភ្នំពេញក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីបង្កើនគុណភាពនៃការអភិវឌ្ឍន៍ក្រុមបាល់ទាត់ខ្លួនពិសេសគឺដើម្បីសម្រួចទិសដៅត្រៀមចូលរួមប្រកួតពានរង្វាន់ក្របខណ្ឌលីគកំពូលកម្ពុជា នៅឆ្នាំ២០១៨តែម្ដង ។

12809532_524284191077923_3219082245410457872_n

លោក ប្រាក់ វុទ្ធី ដែលទើបទទួលបានសេចក្ដីទុកចិត្តពីថ្នាក់ដឹកនាំក្រុម EDC ធ្វើជាគ្រូបង្វឹកក្រុមក្មេងខ្ចីនេះ បានបង្ហើបឲ្យដឹងថាមួយរយៈពេលចុងក្រោយនេះ ក្រុមការងារ EDC បានស្វែងរកជាខ្លាំង ក្នុងការរៀបចំក្រុមបាល់ទាត់មួយសម្រាប់ត្រៀមចូលរួមប្រកួតពានរង្វាន់ធំៗនានាក្នុងប្រទេសកម្ពុជា ក្រោមផែនការដឹកនាំច្បាស់លាស់ឆ្ពោះទៅរកភាពរីកចម្រើន លើសពីនេះថ្នាក់ដឹកនាំក្រុមថែមទាំងមានគម្រោងបង្កើតទីលានស្ដង់ដាអន្ដរជាតិផ្ទាល់មួយទៀតផង ។

_1347865987

អតីតគ្រូបង្វឹកធ្លាប់ជួយក្រុមបឹងកេតអង្គរ លើកពានលីគកំពូលកម្ពុជា កាលពីឆ្នាំ២០១២នេះ បាននិយាយថា «កាលពីពេលថ្មីៗកន្លងទៅថ្នាក់ដឹកនាំ EDC បានរៀបចំកម្មវិធីដេញថ្លៃសាងសង់ទីលានរួចហើយ ប៉ុន្ដែខ្ញុំមិនទាន់ដឹងថាក្រុមហ៊ុនណាទទួលបានសិទ្ធិសាងសង់នោះទេ ។ ប៉ុន្ដែថ្នាក់ដឹកនាំ EDC នឹងជំរុញការសាងសង់នេះឲ្យបានឆាប់ជាទីបំផុតតាមអាចធ្វើទៅបាន ។ បើតាមកម្រោងទីលាននេះដែរ ក៏មិនខុសពីទីលានស្វាយរៀង ឬទីលានភ្នំពេញក្រោនប៉ុន្មានទេគឺមានលក្ខណៈស្ដង់ដារអាចរៀបចំការប្រកួតក្នុងដី ឬក្រៅដីបាន» ។

Featured-Prak-Vuthey

លោកបានបញ្ជាក់ថា គម្រោងបង្កើតទីលានផ្ទាល់ខ្លួននេះ គឺជាផែនការដ៏ល្អ ដែលថ្នាក់ដឹកនាំយល់ដឹងច្បាស់ពីបាល់ទាត់និងចង់ជំរុញកីឡានេះឲ្យរីកចម្រើន ហេតុនេះហើយទើបថ្នាក់ដឹកនាំជំរុញឲ្យមានការសាងសង់ទីលាននេះឡើង ។ ប៉ុន្ដែគម្រោងសាងសង់ចាប់ផ្ដើមពេលណានោះ នៅមិនទាន់ដឹងច្បាស់នៅឡើយទេ គ្រាន់តែលោកប្រាប់ថា នឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនៅលើផ្ទៃសមល្មម នៃសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ លើសពីនេះ EDC កីនឹងបង្កើតក្រុមការងារយុវជនសម្រាប់បណ្ដុះបណ្ដាលថ្នាល ដើម្បីសម្រេចផែនការអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំរបស់ខ្លួនផងដែរ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ