អនាគតរបស់លោក Arsene Wenger នៅក្លឹប Arsenal មានភាពស្រពិចស្រពិល

អ្នកចាត់ការទូទៅក្លឹបកាំភ្លើងធំ Arsenal លោក Arsene Wenger បាននិយាយថាអនាគតរបស់លោកនៅក្លឹបនឹងពឹងផ្អែកលើលទ្ធផលក្នុងរដូវកាលនេះ។

អ្នកចាត់ការូទៅសញ្ជាតិ បារាំង វ័យ ៦៦ ឆ្នាំត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅក្លឹប Arsenal នៅខែកញ្ញា ១៩៩៦ ហើយកុងត្រារបស់លោកនឹងផុតនៅខែមិថុនា ឆ្នាំក្រោយ។

ក្លឹប Arsenal មិនទាន់ឈ្នះជើងឯក Premier League នោះទេតាំងពីរឆ្នាំ ២០០៤ មក ហើយលោក Wenger ត្រូវប្រឈមនឹងការរិះគុណរបស់អ្នកគាំទ្រជាច្រើនផងដែរ។

លោកបានប្រាប់ថា៖ “កុងត្រារបស់ខ្ញុំនឹងចប់ក្នុងរដូវកាលនេះ។ អ្វីដែលខ្ញុំនឹងធ្វើគឺពឹងលើលទ្ធផលក្នុងរដូវកាលបន្តិច។”

 

គួរបញ្ជាក់ផងដែរថា ក្លឹប Arsenal នឹងចាប់ផ្តើមការប្រកួត Premier League ដំបូងក្នុងការប្រកួតជាមួយក្លឹប Liverpool នាថ្ងៃអាទិត្យនេះ៕

Arsena Wenger

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ