ក្លឹប Manchester City និងក្លឹប Manchester Utd ចំណាយលុយសរុប ១.៨លានផោន សម្រាប់ប៉ូលីសការពារសន្តិខុស

ក្លឹប Manchester City និងក្លឹប Manchester United បានបង់ថ្លៃបន្ថែមជាង ១.៦៩ លានផោន ដែលច្រើនជាងថ្លៃរបស់ក្លឹប ៥ ទៀតនៅទីក្រុង ឡុងដែលបានចំណាយទៅលើប៉ូលីស។

ក្លឹប Arsenal, Chelsea, Crystal Palace, Tottenham និងក្លឹប West Ham បានបង់ថ្លៃប៉ុន្មានជា ១៧៨,០៤៧ ផោន ទៅកាន់ Metropolitan Police សម្រាប់សន្តិសុខក្នុង និងក្រៅកីឡដ្ឋាន។

ក្លឹប Manchester City គឺជាក្លឹបដែលចំណាយច្រើនជាងគេនៅលីកកំពូលនេះដោយបានបង់ថ្លៃប្រមាណជា ៩៩៤,១៩៥ ផោន ទៅឲ្យ Great Manchester Police (GMP) និងក្លឹប Manchester United ចំណាយប្រមាណជា ៩២៥,១២៦ ផោន។

អ្នកតំណាងផ្នែកប៉ូលីសបាននិយាយថា៖ “ជាធម្មតាខាងប៉ូលីសមិននៅក្នុងកីឡដ្ឋាននោះទេ គ្រាន់តែមើលថែរក្សាទ្រព្យសម្បត្តិរបស់ក្លឹបតែប៉ុណ្ណោះ។ តែយើងក៏បង្ការនៃការកើតហេតុផ្សេងៗ ផងដែរ ដែលក្នុងនោះប្រសិនជាមានរឿងអ្វីកើតឡើង នោះប៉ូលីសនិងចូលទៅក្នុងទីលានដើម្បីរក្សាសណ្តាប់ធ្នាប់។”

 

ខាង GMP បានបន្ថែមថា តម្លៃខ្ពស់ដោយសារតែវត្តមានប៉ូលីសនៅក្នុងមានចំនួនច្រើនដើម្បីធានាបានសុវត្ថិភាពកាន់តែខ្ពស់។

គួរពញ្ជាក់ផងដែរថា កាលពីរដូវកាលមុនមានការប្រកួតចំនួន ៦ ដែលស្ថិនៅក្នុង category C classification – ដែលមានន័យថាមានគ្រោះថ្នាក់ខ្ពស់។ ការប្រកួតទាំងនោះរួមមាន៖ការប្រកួត Manchester derby នៅកីឡដ្ឋាន Etihad Stadium, ការប្រកួតរវាងក្លឹប Liverpool v Manchester United, Tottenham v Arsenal, West Ham v Spurs, Crystal Palace v Charlton (នៅក្នុង League Cup) និងការប្រកួតរវាងក្លឹប Leicester v Everton នៅពេលក្លឹប Leicester City ទទួលពាន៕

_90730219_police2

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ