ប្រាក់របបហូបចុករបស់កីឡាករកំពុងផ្តល់នូវភាពអវិជ្ជមានទៅវិញ!

ភ្នំពេញ៖ តាំងពីរបបហូបចុករបស់អ្នកកីឡាជម្រើសជាតិត្រូវបានក្រសួងអប់រំយុវជន និង កីឡាប្រគល់ឲ្យអត្តពលិកបើកយកទៅចាយវាយដើម្បីធ្វើការហូបចុកខ្លួនឯងនោះគេសង្កេតឃើញថាស្ថានភាពហូបចុករបស់គេកាន់តែអាក្រក់ទៅៗហើយ ។ សម្រាប់កីឡាករ ឬ កីឡាការិនីម្នាក់របបហូបចុកក្នុងមួយថ្ងៃ៤៤.០០០រៀលគឺប្រហាក់ប្រហែលនឹង១១ដុល្លារសហរដ្ឋអាមេរិក ។ ប៉ុន្តែចំណោទបញ្ហាគឺថា តើលុយទាំងនេះពួកគេយកទៅប្រើប្រាស់សម្រាប់ការហូបចុកបានទាំងអស់ដែរឬយ៉ាងណា? ចម្លើយនឹងមានពាក្យឆ្លើយថា ទេ! ។ ជាបទពិសោធន៍អ្នកខ្លះពេលបើកលុយគេយកលុយនេះទៅប្ដូរទូរស័ព្ទ ឬ ទៅធ្វើអ្វីផ្សេងដែលមិនបម្រើឲ្យការហូបចុកឡើយ ។មួយវិញទៀត ពួកគេហូបយកឆ្ងាញ់ដោយមិនគិតពីអាហារដែលមានកាឡូរីសម្រាប់បម្រើឲ្យការហ្វឹកហាត់របស់ខ្លួនឲ្យបានស្របនឹងស្ដង់ដារកំណត់ឡើយ ។ ពេលនេះមានរឿងថ្មីៗកាន់តែកើតមានច្រើនហើយអាក្រក់ជាងលើកមុនទៅទៀត ដោយនៅពេលបើកលុយមានអាណាព្យាបាលខ្លះមកជាមួយកូនចាំយកលុយប្រាក់ខែពីកូនដើម្បីយកទៅសងបំណុលគេ យកទៅបង់តុងទីន ហើយក៏ទំនងជាយកទៅប្រើប្រាស់ក្នុងផ្លូវអវិជ្ជមានទៀតផង ។

yein-620

លោកវេជ្ជបណ្ឌិតឆឹង យ៉ាវយ៉េន អនុប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជាបានទទួលស្គាល់ថាក្នុងសហព័ន្ធរបស់លោកតែម្ដងដែលកំពុងតែកើតមានករណីបែបនេះគឺអាណាព្យាបាលមកចាំយកលុយពីកូននៅពេលកូនបើកប្រាក់ខែ ។

499f7f516cf115ecc7b59038a684699b

លោកប៉ុន សុខប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានពន្យល់ថាសហព័ន្ធ និង អត្តពលិកសុទ្ធតែសុំបើក
លុយមូលដើម្បីយកទៅដោះស្រាយការហុបចុកខ្លួនឯង ដូច្នេះបន្ទាប់ពីគេបើកលុយហើយគេយកទៅចាយខុសរឿងនោះនោះវាជារឿងរបស់គេ ។ សម្រាប់ពេលនេះមជ្ឈមណ្ឌលនៅមិនទាន់មានកន្លែងសម្រាប់ប្រមូលផ្ដុំនៅឡើយ ប៉ុន្តែនៅពេលដែលមានកន្លែងប្រមូលផ្ដុំហើយៗ សហព័ន្ធនីមួយៗអាចសំណូមពរមកមជ្ឈមណ្ឌលដើម្បីឱ្យមជ្ឈមណ្ឌលសុំគោលការណ៍ទៅក្រសួងអប់រំយុវជន និងកីឡា ដើម្បីរៀបចំឲ្យមានការហូបចុក ជុំគ្នាដូចមុនវិញដើម្បីមជ្ឈមណ្ឌលងាយស្រួលត្រួតពិនិត្យផង៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ