លោក Claudio Ranieri បន្តកុងត្រាថ្មីជាមួយក្លឹប Leicester City

អ្នកចាត់ការទូទៅក្លឹបជើងឯក Premier League ក្លឹប Leicester City លោក Claudio Ranieri បានបន្តកុងត្រាថ្មីរយៈពេល ៤ ឆ្នាំបន្ថែមទៀតជាមួយក្លឹប។

អ្នកចាត់ការទូទៅសញ្ជាតិ អ៊ីតាលី វ័យ ៦៤ ឆ្នាំបានដឹកនាំក្លឹប Leicester City ឈ្នះជើងឯកជាលើកដំបូង។ លោក Ranieri ជាមួយនឹងកីឡាករ Kasper Schmeichel, Wes Morgan និងកីឡាករ Jamie Vardy សុទ្ធតែបានបន្តកុងត្រាជាមួយក្លឹបនារដូវកាលនេះ។

ក្រោយពីបានចុះកុងត្រាបន្ថែម លោក Claudio Ranieri បានប្រាប់គេហទំព័ររបស់ក្លឹបថា៖ “ទាំងប្រធានក្លឹប និង បុគ្គលិកសុទ្ធតែមានគោលដៅច្បាស់ ដែលពិតជាពិសេស។ កាលពីរដូវកាលមុន ការខំប្រឹងប្រែងរបស់យើងបានជួយឲ្យយើងទទួលបានលទ្ធផលដ៏អស្ចារ្យ។ ប្រសិនជាយើងបន្តប្រឹងប្រែងបន្ថែមទៀត រក្សារទម្រង់លេងឲ្យបានល្អ ព្រមទាំងព្យាយាមប្រកួតអស់ពីកម្លាំងចិត្ត នោះខ្ញុំច្បាស់ថាយើងនឹងទទួលបានជោគជ័យជាមួយគ្នា៕”

Claudio Ranieri

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ