ប្រទេសណាខ្លះដែលនឹងទទួលយកអត្តពលិកកម្ពុជាទៅហ្វឹកហាត់ត្រៀមសុីហ្គេមខាងមុខ?

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបង្ហើបឲ្យដឹងថាពេលនេះមានប្រទេសច្រើនគួរសមដែរដែលបានប្រកាសទទួលយកអត្តពលិកកម្ពុជាទៅហ្វឹកហាត់ត្រៀមចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតធំនាពេលខាងមុខ។

IMG_9160-copy

ឯកឧត្តមបានបញ្ជាក់ថា នៅឆ្នាំ២០២៣ កម្ពុជាបានទទួលសិទ្ធពេញលេញធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ SEA Games លើកទី ៣២ ជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំវិស័យកីឡានៅកម្ពុជាបានធ្វើការគិតគូពីធនធានមន្ត្រីបច្ចេកទេស អត្តពលិកចាប់ពីពេលនេះទៅហើយ ស្របពេលដែល ការរៀបចំធ្វើព្រឹត្តិការណ៍កីឡាជាតិជាលើកទី១ ឬ National Games លើកដំបូងគឺចាប់ផ្ដើមពីឆ្នាំនេះតទៅដែលនេះជាការសម្លឹងមើលថាតើប្រភេទកីឡាណាដែលមានសក្ដានុពលខ្លាំងដើម្បីត្រៀមបញ្ជូនទៅហ្វឹកហាត់នៅបរទេសបន្តទៀត។

1433682372

ឯកឧត្តមបានលើកឡើងថា៖ «មានប្រទេសមួយចំនួនដូចជា ប្រទេសរុស្ស៊ី ចិន កូរ៉េ ជប៉ុន វៀតណាម ថៃ និង ប្រទេសនានាមួយចំនួនទៀតបានត្រៀមទទួលយកអត្តពលិករបស់យើងទៅហ្វឹកហាត់ហើយ និងមានប្រទេសមួយចំនួនទៀតបានអះអាងពីការបញ្ជូនគ្រូឲ្យមកជួយបង្ហាត់ដល់អត្តពលិកកម្ពុជាផងដែរ។»  ឯកឧត្តមបានបន្ថែមថា៖ «ធ្វើជាម្ចាស់ផ្ទះយើងត្រូវតែដណ្ដើមឲ្យបានមេដាយក្នុងកម្រិតមួយគួរសមដែរ ដោយយើងមិនត្រូវធ្វើម្ចាស់ផ្ទះដោយទុកមេដាយឲ្យគេមកយកដោយស្រួលៗនោះទេ ។»

jdmalbr06e_2x

ទន្ទឹមនឹងនេះដែរ ឯកឧត្តមអ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡាក៏បានបង្ហើបឱ្យដឹងដែរថា៖ «ក្នុងឋានៈជាអាជ្ញាធរកីឡារបស់រាជរដ្ឋាភិបាលយើងក៏បានត្រៀមខ្លួនចុះ MOU ជាមួយប្រទេសជាមិត្តមួយចំនួនដើម្បីឲ្យគេទទួលយកអត្តពលិករបស់យើងទៅហ្វឹកហាត់នៅប្រទេសគេ ឬឲ្យគេបញ្ចូនគ្រូមកបង្ហាត់នៅប្រទេសយើងជាដើម» ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ